រុស្ស៊ី​នឹង​រើ​កាំជ្រួច​នុយក្លេអ៊ែរ​ទៅ​កៀក​ព្រំដែន​ដើម្បី​ឆ្លើយតប​នឹង​ការពង្រីក​កម្លាំង​របស់​ណា​តូ​

    ​លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ​ពូ​ទីន​បាន​ព្រមាន​ថា ប្រទេស​របស់គាត់​នឹង​ចល័ត​កាំជ្រួច​នុយក្លេអ៊ែរ​មក​កៀក​ព្រំដែន​អឺរ៉ុប​ដើម្បី​ឆ្លើយតប​ចំពោះ​គម្រោង​ពង្រីក​កម្លាំង​របស់​អង្គការ​ណា​តូ​។​

​    ​នៅក្នុង​កិច្ចសម្ភាសន៍​តាម​ទូរទស្សន៍​មួយ​ដែល​បាន​ចាក់ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២១​វិច្ឆិកា លោកពូ​ទីន​បាន​និយាយថា គាត់​ព្រួយបារម្ភ​ចំពោះ​អ្វីដែល​ណា​តូ​កំពុង​ធ្វើ​។ គាត់​បាន​និយាយថា "​ហេតុអ្វី​បានជា​យើង​ប្រតិកម្ម​ទៅកាន់​ណា​តូ​ទាំង​អារម្មណ៍​បែបនេះ​? យើង​ព្រួយបារម្ភ​ចំពោះ​ការសម្រេចចិត្ត​របស់​ណា​តូ​"​។​

​    ​ប្រទេស​រុស្ស៊ី​នឹងដាក់​ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​ប្រភេទ S-400 និង​មី​ស៊ី​ល​ឆ្លង​ទ្វីប Iskander នៅក្នុង​ដែនដី Kaliningrad​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន RIA​។ Kaliningrad គឺ​ស្ថិតនៅ​ដាច់​ពី​រុស្ស៊ី​ដីគោក​ដោយមាន​ព្រំដែន​ជាប់​ប្រទេស​ប៉ូឡូញ និង​លី​ទុយ​អា​នី​។​

​    ​លោក Vikto Ozerov ប្រធាន​គណៈកម្មាធិការ​ការពារជាតិ​នៅ​សភា​ជាន់ខ្ពស់ ត្រូវបាន​រាយការណ៍​ដោយ​និយាយថា រុស្ស៊ី​មើលឃើញ​ការដាក់​ពង្រាយ​របស់ខ្លួន​ជាការ​ឆ្លើយតប​ទៅនឹង​ការដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅ​អឺរ៉ុប​ដោយ​សហរដ្ឋអាមេរិក​។​

​    ​អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក Jens Stoltenberg បាន​និយាយថា "​អ្វីៗ​ដែល​ណា​តូ​ធ្វើ​ការពារ​ខ្លួន មាន​លក្ខណៈ​សមស្រប និង​អនុលោម​ពេញលេញ​តាម​ការប្តេជ្ញា​ជា​អន្តរជាតិ​របស់​យើង​។ មុននឹង​សកម្មភាព​ឈ្លានពាន​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន អង្គការ​ណា​តូ​គ្មាន​គម្រោង​ដើម្បី​បញ្ជូន​ទ័ព​ទៅ​ប្រទេស​សម្ព័ន្ធមិត្ត​របស់​យើង​នៅ​ភាគ​ខាងកើត​ឡើយ​"​។​

​    ​លោក​បាន​បន្តថា "​គោលបំណង​របស់​ណា​តូ​គឺ​ដើម្បី​បញ្ចៀស​ជម្លោះ ប៉ុន្តែ​មិនមែន​បង្កជម្លោះ​ឡើយ​។ លើសពីនេះ យើង​ជឿជាក់​និង​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ចំពោះ​យុទ្ធសាស្ត្រ​មុខ​ពីរ​សម្រាប់​ទប់ទល់​រុស្ស៊ី គឺ ការពារ​ខ្លាំងក្លា និង​ធ្វើការ​ពិភាក្សា​ចរចា​ប្រកបដោយ​ផ្លែផ្កា​"៕

ប្រភព៖ បរទេស

adverise with khmeread