តើអ្នកមានឆ្ងល់ទេថាហេតុអ្វីបានជាមនុស្សមួយចំនួនមានស្នាមប្រហោងតូចមួយនៅត្រចៀកបែបនេះទេ?
នៅប្រទេសអង់គ្លេសមានមនុស្សតិចតួចណាស់ ដែលត្រចៀកបែបនេះ ហើយវាមានតាំងពីកំណើតតែម្ដង។
គេពិបាកនឹងរកឈ្មោះត្រឹមត្រូវដាក់ឱ្យវាខ្លាំងណាស់ ដោយលក្ខណៈកម្រនេះគេហៅថា រណ្តៅត្រចៀក ឬ Preauricular Sinus។
ហេតុអ្វីបានជាវាទៅនៅទីនោះ? យោងតាមឯកសារអ្នកជំនាញចេញផ្សាយដោយលោក Van Heusinger នៅឆ្នាំ ១៨៦៤ បញ្ហានេះបណ្ដាលមកពីតំណពូជ។
ក្នុងចំណោមអ្នកដែលមានត្រចៀកបែបនេះ ពាក់កណ្ដាលនៃពួកគេមានរន្ធនេះទាំងសងខាងត្រចៀក។ ហើយចំនួនអ្នកដែលមានត្រចៀកបែបនេះនៅអាមេរិកគឺមានតិចតួចណាស់ ខណៈដែលនៅអាស៊ី និងផ្នែកមួយចំនួននៃអាហ្រិ្វកាពីចន្លោះ ៤ ទៅ ១០ ភាគរយនៃប្រជាជនគឺមានប្រហោងនេះ។
តើអ្នកត្រូវព្រួយបារម្ភចំពោះត្រចៀកបែបនេះទេ? ចម្លើយគឺគ្មានអ្វីត្រូវខ្វល់ទេ៕
ប្រភព៖បរទេស
