adverise with khmeread Image 7

ឃាត់បុរស២នាក់វាយមន្ត្រីយោធាម្នាក់ឲ្យស្លាប់

បាត់ដំបង ៖ បុរស២នាក់ត្រូវបានប៉ូលិសស្រុកសំឡូតឃាត់ខ្លួន បន្ទាប់ពីវាយមន្ត្រីយោធាម្នាក់ដែលមានចិត្តវិប្បល្លាសម្តងៗ ហើយកាន់កាំបិតសម្រុកចូលក្នុងផ្ទះជនសង្ស័យ បណ្តាលឲ្យស្លាប់នៅថ្ងៃទី28វិច្ឆិកាឆ្នាំ2015ម៉ោង1និង35នាទីយប់នៅចំណុចក្រុម11ភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។

ប៉ូលិសស្រុកសំឡូតបានឲ្យដឹងថា មន្ត្រីយោធាដែលមានបញ្ហាសរសៃប្រសាទម្តងៗបានកាន់កាំបិតសម្រុកចូលផ្ទះគេ ហើយត្រូវម្ចាស់ផ្ទះក៏ស្រែកឆោឡោឡើងធ្វើឲ្យប្រជាពលរដ្ឋនិងម្ចាស់ផ្ទះបានដេញវ៉ៃនិងកាប់បណ្ដាលឲ្យរងរបួសធ្ងន់ ទើបដឹងថាជនរងគ្រោះឈ្មោះយឹម សុផលអាយុ48ឆ្នាំជាយោធាវរ:522 នៃកងពល52 មាន ឋាន:ជាមេបញ្ជាការ"គ" រួចក៏បញ្ជូនទៅមន្ទីរពេទ្យហើយបានស្លាប់ពេលដែលបញ្ជូនទៅដល់កងពល។

ប៉ូលិសបន្តថា មូលហេតុជនរងគ្រោះមានជំងឺសរសៃប្រសាទម្តងៗវង្វេងដើរចូលផ្ទះគេ។ក្នុងករណីនេះលោកឧត្តមសេនីយ៍ត្រីស ថេត ស្នងការនគរបាលខេត្តបានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រីជេត វណ្ណនី ស្នងការរងដឹកនាំកម្លាំងអធិការដ្ឋានប៉ូលិសស្រុកសំឡូតធ្វើការស្រាវជ្រាវករណីខាងលើបានធ្វើការឃាត់ខ្លួនជនសង្ស័យជាអ្នកបង្កចំនួន2នាក់គឺ ១-ឈ្មោះឆាយ បុលភេទប្រុសអាយុ32ឆ្នាំ(ម្ចាស់ផ្ទះ)និង២-ឈ្មោះអ៊ុន ផុនភេទប្រុសអាយុ40ឆ្នាំរស់នៅភូមិកើតហេតុ។ករណីនេះយើងកំពុងធ្វើការសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread

មតិយោបល់