adverise with khmeread 465465456

ឃាត់ស្ត្រីយួនម្នាក់ជាមួយថ្នាំញៀន៧កញ្ចប់នៅស្វាយប៉ាក

    ភ្នំពេញ ៖ ស្ត្រី​ជនជាតិ​យួន​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​សកម្មភាព​ជួញដូរ​ថ្នាំញៀន​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​១៦​មករា​ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្ទះ​ឈើ ផ្លូវលំ ក្រុម​៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ ឫស្សីកែវ ។​
     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ង្វៀង ធី​ទៀត​ម៉ា​យ ភេទ​ស្រី​អាយុ​៤០​ឆ្នាំ មុខរបរ​គ្មាន​ស្នាក់​នៅផ្ទះ​ខាងលើ​។​សម្ភារ​:​ដកហូត​មាន : ថ្នាំញៀន ក្រាម​ប្រភេទ​ក្រាម​ពណ៌​ស​ចំនួន​៧​កញ្ចប់​,​ឧបករណ៍ប្រើប្រាស់​មួយចំនួន​,​ដែកកេះ​៦​និង​ស្បោង​ប្លា​ស់​ស្ទិ​ច​ទូចៗ​មួយចំនួន ។​
    បច្ចុប្បន្ន​ប៉ូលិស​ខណ្ឌឫស្សីកែវ​បាន​កសាង​សំណុំរឿង​បញ្ជូន​តាម​និតិ​វិធី ៕

adverise with khmeread

មតិយោបល់