adverise with khmeread 0

តើ​អ្នកមាន​បញ្ហា​ឆ្អឹង​មែន​ទេ​? សាកល្បង​រូបមន្ត​សាមូរ៉ៃ​ជប៉ុន​

    ​តើ​អ្នកមាន​បញ្ហា​ជាមួយនឹង​ឆ្អឹង​មែន​ទេ​? ដំណោះស្រាយ​លើ​បញ្ហា​នេះ​គឺ​តាមរយៈ​រូបមន្ត​សាមូរ៉ៃ​ជប៉ុន​។​

​    ​វា​ជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ផ្គត់ផ្គង់​ថាមពល​សំខាន់ៗ​ដល់​អ្នក ហើយ​អ្នក​នឹងមាន​សុខភាព​ឆ្អឹង​រឹងមាំ​ដូចគ្នា ដោយសារ​វីតាមីន ប្រូតេអ៊ីន និង​កាល់ស្យូម​របស់​វា​។​

​    ​* នេះ​ជា​រូបមន្ត​ឱសថ​សាមូរ៉ៃ​ជប៉ុន​៖
​    ​- ទឹកខ្មេះ​ប៉ោម ១៥០ មី​លី​លីត្រ​
​    ​- ស៊ុត​មួយ​គ្រាប់​

​    ​* របៀប​ធ្វើ​និង​ប្រើប្រាស់​៖
​    ​លាង​ស៊ុត​ឱ្យ​ស្អាត​ដាក់​ក្នុង​កែវ​មាន​ទឹកខ្មេះ​ប៉ោម និង​ទុកចោល ៧ ថ្ងៃ​។ អំឡុង​ពេលនោះ សំបក​ស៊ុត​នឹង​រំលាយ​ក្នុង​ទឹកខ្មេះ​ប៉ោម​សល់​កាក​បន្តិចបន្តួច ហើយ​ពេលនោះ​វា​នៅសល់តែ​ផ្នែក​ស​និង​ក្រហម​របស់​ស៊ុត​ប៉ុណ្ណោះ ហើយ​យើង​ត្រូវ​ដក​សំបក​ស៊ុត​ចេញ​។ បន្ទាប់​កូរ​ស៊ុត​ស​និង​ក្រហម​ឱ្យ​សព្វ​ក្នុង​ទឹកខ្មេះ​ប៉ោម​នោះ​។​

​    ​បន្ទាប់មក ទទួលទាន​ទឹកខ្មេះ​នេះ ១០ មិ​លី្ល​លីត្រ ៣ ដង​ក្នុង​មួយថ្ងៃ​លាយ​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​កែវ ហើយ​ពិសា​រាល់ថ្ងៃ​ឱ្យអស់​មួយឈុត​នេះ ឆ្អឹង​របស់លោក​អ្នកនឹង​ត្រូវបាន​ស្តារ​បាន​យ៉ាង​ប្រសើរ​៕

adverise with khmeread
ប្រភព៖ healthylifeheadlines

អ្នកនឹងចូលចិត្ត

មតិយោបល់