adverise with khmeread Untitled 1

មូលហេតុ​ទាំង ១០ នេះហើយ​ដែល​ធ្វើឱ្យ​ដំបៅ​ក្រពះ​ពោះវៀន​!

    ​ប្រជាជន​អាមេរិក​ប្រមាណ ២៥ លាន​នាក់​នឹង​កើត​ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន​នៅពេល​ណាមួយ​អំឡុងពេល​ពួកគេ​រស់នៅ​។ នេះ​បើ​យោងតាម​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​។​

​    ​ដំបៅ​ក្រពះ​ពោះវៀន​ឬ​ហៅ​ខ្លី​ថា ដំបៅ​ក្រពះ គឺជា​ការឈឺចាប់​ស្រទាប់​ក្រពះ ដែលជា​សរីរាង្គ​មួយ​សម្រាប់​ទទួល​អាហារ​និង​រំលាយ​អាហារ​។​

​    ​មនុស្ស​គ្រប់​វ័យ​អាចមាន​ជំងឺ​នេះ​ទាំងអស់​មិន​ថា​ស្ត្រី​ឬ​បុរស ហើយ​វា​កើតឡើង​ដោយសារ​កត្តា​ទាំងនេះ​៖

​    ​១. ការឆ្លង​បាក់តេរី Helicobacter Pylori ជា​មេរោគ​ក្រពះ​មួយ​ឆ្លង​តាមរយៈ​ការហូប​អាហារ​និង​ទឹក​។​
​    ​២. ការទទួល​ទាន​ថ្នាំ​បង្ការ​ការ​លាក Nonsteroidal (Nonsteroidal Anti-Inflammatory Drugs) ដោយ​ថ្នាំ​នេះ​ប៉ះ​ក្រពះ​ឱ្យទៅជា​ដំបៅ​បាន ប្រសិនបើ​អ្នកមាន​បញ្ហា​ក្រពះ​។​
​    ​៣. ផឹក​ជាតិ​ស្រវឹង​ត្រឹម​មួយ​កែវ​អាច​ការពារ​អ្នក​ពី​មេរោគ Helicobacter Pylori ប៉ុន្ដែ​បើ​ផឹក​លើសលុប​អាច​ដំបៅ​ក្រពះ​។​
​    ​៤. រោគសញ្ញា Zollinger-Ellison គឺជា​អាកា​រៈ​ជំ​ងឹ​ដំបៅ​ក្រពះ​កម្រ​មួយ បណ្ដាលមកពី​ដុំ​សាច់​ច្រើន​នៅក្នុង​លំពែង​ផ្នែក​ខាងលើ​ពោះវៀនតូច ជាហេតុ​ធ្វើឱ្យ​ក្រពះ​បញ្ចេញ​អាស៊ីត​ច្រើន​និង​កម្ទេច​ក្រពះ​តែម្ដង​។​
​    ​៥. ការទទួល​ទាន​ជាតិ​ប្រៃ​ច្រើនពេក​។​
​    ​៦. ស្ត្រេ​ស​ហួសប្រមាណ ចំណុច​នេះ​គ្មាន​អ្នកវិទ្យាសាស្ត្រ​ណា​បកស្រាយ​ចេញ​ទេ ប៉ុន្ដែ​អ្នកជំនាញ​ប្រាប់ថា​ការ​ស្ត្រេ​ស​ហួសប្រមាណ​ក៏​បណ្ដាលឱ្យ​ដំបៅ​ក្រពះ​ដែរ​។​
​    ​៧. មាន​ប្រវត្តិ​គ្រួសារ​ធ្លាប់​កើត​ជំងឺ​ដំបៅ​ក្រពះ នេះ​បើ​អ្នក​កើតមក​ក្រោយ​នឹង​បន្ត​ជំងឺ​នេះ​ដោយ​មិនអាច​កែ​ឡើង ដោយ​គេ​ហៅថា​ជំងឺ​ដំណពូជ​។​
​    ​៨. អាកា​រៈ Hypercalcemia មានន័យថា​ការផលិត​កាល់ស្យូម​ច្រើនពេក ក៏​បណ្ដាលឱ្យ​ដំបៅ​ក្រពះ​ដែរ​។ អ្នក​ដែល​ទទួល​អាកា​រៈ​នេះ​ឈាម​នឹង​ផ្ទុក​ជាតិ​កាល់ស្យូម​លើសពី​កម្រិត​ធម្មតា ជាហេតុ​ធ្វើឡើង​ឱ្យ​អ័រម៉ូន Gastrin ខ្ពស់​បង្ក​ទៅជា​ដំបៅ​ក្រពះ​។​
​    ​៩. ផឹក​កាហ្វេ​អ៊ី​ន​ហួស​កម្រិត ឬ​ច្រើនពេក​។​
​    ​១០. កម្រិត​អ័រម៉ូន​មេឡានីន​ទាប​ពេក​ក៏បង្ក​ឱ្យ​ដំបៅ​ក្រពះ​ដែរ ដែល​អ័រម៉ូន​នេះ​ជា​អ័រម៉ូន​គ្រប់គ្រង​ការ​គេង​និង​វដ្ត​ភ្ញាក់​របស់​អ្នក​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់