adverise with khmeread 0

ចាំបាច់​រក​ឯណា​ឆ្ងាយ​! អាហារ ៤ មុខ​នេះហើយ​ដែល​ជួយ​បង្ការ​ជំងឺ​ភ្លេចភ្លាំង​យ៉ាង​ពូកែ​នោះ​

    ​អាហារ​ប្រៀបបាន​ដូចជា​ឧបករណ៍​ដ៏​មាន​សក្ដានុពល​មួយ​ដែល​យើង​មិនអាច​ខ្វះ​បាន​។ រាងកាយ​មាន​កម្លាំង​និង​អាច​រស់នៅ​បន្តបាន​ទៅមុខ ដោយសារ​ការបរិភោគ​អាហារ ព្រោះ​វា​មាន​សារធាតុចិញ្ចឹម​និង​ផ្ដល់​ថាមពល​ឱ្យ​រាងកាយ​យើង​។​

​    ​ថ្វីបើ​ជួនកាល​អាហារ​ខ្លះ​យើង​មិនបាន​ប្រុងប្រយ័ត្ន ដោយសារ​វា​មាន​ជាតិគីមី​ធ្វើឱ្យ​យើង​ធ្លាក់ខ្លួន​ឈឺ​។ ពេលខ្លះ​អាហារ​ទាំងអស់​មិនមែន​សុទ្ធតែ​ពិសា​ទៅ​ល្អ​គ្រប់ ១០ ទេ វា​អាច​មិនត្រូវ​នឹង​អ្វីដែល​រាងកាយ​យើង​ត្រូវការ​និង​ធ្វើឱ្យ​ខ្លួន​ខ្វះ​សារធាតុ​ផ្សេងៗ​ទៅដល់​ខួរក្បាល​។ នេះ​ជា​មូលហេតុ​មួយ​ដែល​ធ្វើឱ្យមាន​ជំងឺ​បាត់​ការចងចាំ​ដែរ ហើយ​នៅមាន​កត្តា​ជាច្រើន​ទៀត​ដែល​បង្កឱ្យមាន​ជំងឺ​បាត់​ការចងចាំ​ដូចជា អាយុ ហ្សែ​ន ការប៉ះទង្គិច និង​ផ្សេងៗ​ទៀត​។​

​    ​ដោយហេតុនេះ​យើង​ត្រូវ​បង្ការ​វាពី​ឥឡូវ ដោយ​ការបរិភោគ​អាហារ​និង​ប្រការ​គួរ​ចៀសវាង​ខាងក្រោម ប្រសិនបើ​អ្នក​មិន​ចង់​ចាស់​ទៅ​មាន​ជំងឺ​វង្វេង​ឬ​បាត់​ការចងចាំ​។​

​    ​១. លុបបំបាត់​អាហារ​សម្បូរ​ខ្លាញ់​សត្វ​
​    ​យើង​អាច​បង្ការ​ការចុះ​ខ្សោយ​ការចងចាំ​បាន​ដោយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​។​

​    ​២. បង្កើន​ការទទួល​ទាន​វីតាមីន B12
​    ​ខណៈដែល​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​របប​អាហារ ត្រូវ​ប្រាកដថា​ផ្ដោតលើ​វីតាមីន B ឱ្យបាន​ច្រើន​។ វីតាមីន B12 គឺជា​សារធាតុ​សំខាន់​មួយ​ដែល​ខួរក្បាល​និង​ប្រព័ន្ធ​សរសៃប្រសាទ​ត្រូវការ ហើយ​វា​ឆ្លើយតប​ទៅនឹង​កោសិកា​របស់​ឈាម​។ ខណៈដែល​អាយុ​រាង​ចំណាស់​បន្ដិច គឺ​ពិបាក​នឹង​ស្រូបយក​វីតាមីន​នេះ​ណាស់ គប្បី​ត្រូវ​ទទួលទាន​អាហារ​ដ៏​សំខាន់​មានដូចជា​ត្រី​សា​ម៉ុង  ស៊ុត ផ្សិត បន្លែ​ពណ៌​បៃតង សា​រ៉ា​យ​សមុទ្រ និង​ទឹក​សណ្ដែកសៀង ដែលជា​ប្រភព​វីតាមីន B12 ល្អ​បំផុត​។​

​    ​៣. សូមកុំ​បរិភោគ​អាហារ​ដែលមាន​ជាតិ​ទង់ដែង​ខ្ពស់ ឬ​ច្រើនពេក​
​    ​ទទួលទាន​ជាតិ​ទង់ដែង​ខ្ពស់​ពេក​ធ្វើឱ្យ​ការចងចាំ​ខ្សោយ ហើយ​ខ្យង​គឺជា​ប្រភព​ជាតិ​ទង់ដែង​ខ្ពស់បំផុត​។​

​    ​៤. បង្កើន​ការទទួលយក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សារធាតុចិញ្ចឹម​ពី​បន្លែ​និង​ផ្លែឈើ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់