adverise with khmeread Untitled 1

ឃាតកររហស្សនាម ​"​អ្នកលេង​ចិត្ត​ស្មោះ​"​ ដែល​សម្លាប់​ស្ត្រី​ម្នាក់​នៅ​ស្រុក​សំបូរ​កាលពី ​២​ ឆ្នាំមុន​ត្រូវបាន​ចាប់ខ្លួន​

    ក្រចេះ ៖ ប៉ូលិស​ការិយាល័យ​កម្រិត​ធ្ងន់​ខេត្តក្រចេះ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​សំបូរ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ លន់ សុផាត ស្នងការ​ប៉ូលិស​ខេត្ត បាន​បន្ត​ឃាត់ខ្លួន​ឃាតករ​ម្នាក់​ថែមទៀត ពាក់ព័ន្ធ​ក្នុងករណី​វាយ​សម្លាប់​ស្ត្រី​រងគ្រោះ​នៅ​ស្រុក​សំបូរ​ម្នាក់ កាលពី​ ២ ​ឆ្នាំ​កន្លងទៅ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​រូបនេះ មាន​រហស្ស​នាម​ថា "​អ្នកលេង​ចិត្ត​ស្មោះ​" ត្រូវបាន​ចាប់ខ្លួន​ហើយ​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ខណៈ​បក្ខពួក​ ៣ ​នាក់ ត្រូវ​ចាប់ខ្លួនបាន​កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ ហើយ​ត្រូវបាន​ឃុំខ្លួន​ដាក់ពន្ធនាគារ​រួចហើយ​ដែរ៕

adverise with khmeread

មតិយោបល់