adverise with khmeread Unnamed %281%29

បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវ​សាច់ញាតិ ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​បន្ទប់ដេក​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់ បាន​ដេកស្លាប់​នៅក្នុង​បន្ទប់​គេង​ផ្ទាល់ សង្ស័យថា​គាំងបេះដូង ហើយ​ត្រូវ​សាច់​ប្រទះឃើញ​និង​ប្តឹង​សមត្ថកិច្ច​មូល​ដ្ឋា​ន បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៧ និង១៥ នាទី​យប់​ថ្ងៃទី២១ វិច្ឆិកា​ ​២០១៦ នៅ​ចំណុច​ក្រុមហ៊ុន ជី​ង ថាវ វិស្វកម្ម តុបតែង​និង​សាងសង់ ដែល​ស្ថិតនៅ​ដីឡូត៍​មួយកន្លែង ក្នុងភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ប៉ូលិស​និយាយថា សព​ជន​ជាតិចិន​ខាងលើនេះ​មាន ឈ្មោះ ស៊ី លាំង ប៉ អាយុ៥៥​ឆ្នាំ មុខរបរ​អ្នកមើល​ក្រុមហ៊ុន​ខាងលើ និង​មាន​ប្រពន្ធ​កូនប្រុស​២​នាក់​នៅឯ​ប្រទេស​ចិន​។​

    តាម​ប្រភពពី​សាច់ញាតិ​សព បានឱ្យដឹងថា ជនរងគ្រោះ​រស់នៅក្នុង​ក្រុមហ៊ុន​តែម្នាក់ឯង ហើយ​ជនរងគ្រោះ​ជាម​នុស្ស​ចូលចិត្ត​ផឹកស្រា និង​មិនសូវ​ពិសា​បាយឡើយ។ ​នៅ​ថ្ងៃកើតហេតុ គឺ​ខាង​ក្រុមហ៊ុន​បាន​ទូរស័ព្ទ​មក​ជនរងគ្រោះ តែ​ជនរងគ្រោះ​មិនបាន​លើក​ទូរស័ព្ទ។​

    បន្ទាប់មក​ទើប​នៅ​ល្ងាច​ថ្ងៃកើតហេតុ ខាង​ក្រុ​​ម​ហ៊ុន​ក៏ដូចជា​សាច់ញាតិ​នាំគ្នា​មក​មើល​នៅ​ក្រុមហ៊ុន ឡើងទៅ​បន្ទប់​ស្នាក់នៅ​ផ្ទាល់​របស់​ជនរងគ្រោះ បន្ទប់​បើកភ្លើង ទូរទស្សន៍ និង​ម៉ា​ស៊ី​ន​ត្រជាក់​ចោល ដល់ពេល​បើក​បន្ទប់ ក៏​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេក​ធ្លាក់​ពីលើ​គ្រែ​ស្លាប់ រុំ​ភួយ​និង​ខ្នើយ​គ្រប​មុខ ធំ​ក្លិនស្អុយ​បន្តិច​ទៅហើយ។​

    ក្រោយពី​ឃើញ​ដូច្នេះ សាច់ញាតិ​បាន​រាយការណ៍ ទៅ​ប៉ូលិស​ប៉ុស្តិ៍​កន្ទោក និង​សមត្ថកិច្ច​ជំនាញ​មក​ពិនិត្យ​កោសល្យវិច្ឆ័យ​មក​ពិនិត្យ​។ ​ក្រោយពី​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​រួច​បាន​បញ្ជាក់ថា សព​ពិតជា​ស្លាប់​ដោយសារតែ​គាំងបេះដូង​ពិតប្រាកដ​មែន៕

 

adverise with khmeread

មតិយោបល់