1

ពូកែ​ច្នៃប្រឌិត​មែន​! ផ្ទះ​នេះ​ទិញ​មក​តម្លៃ​តែ ១ ដុល្លារ​ទេ តែ​ប្តី​ប្រពន្ធ​នេះ​ច្នៃ​ជា​ផ្ទះមួយ​ដែលមាន​តម្លៃ​ដល់​ទៅ ២,៤ លាន​ដុល្លារ​

    ​ប្តី​ប្រពន្ធ​មួយគូ​បាន​កែប្រែ​ផ្ទះ​បោះបង់ចោល​មួយ​ដែល​ពួកគេ​បាន​ទិញ​ត្រឹមតែ ១ ដុល្លារ​មក​ក្លាយជា​ផ្ទះ​តម្លៃ ២,៤ លាន​ដុល្លារ​។​

​    ​ប៉ុន្តែ​លោក George និង​អ្នកស្រី Nancy Corbett បាន​ចំណាយពេល​ដ៏​លំបាក ៧ ឆ្នាំ និង​ការ​រើ​ផ្ទះ​ទៅ​ឆកសមុទ្រ Tampa Bay កន្លែង​ដែល​ផ្ទះ​ឈ្មោះ Victorian ត្រូវបាន​ដឹក​តាម​សាឡាង​រហូត​ទាល់តែ​វា​ត្រូវបាន​បោះទីតាំង​នៅក្នុង​តំបន់ Ruskin រដ្ឋ Florida​។​

​    ​ផ្ទះ​ទំហំ ៦៥០ ម៉ែត្រការ៉េ​និង​មាន​កម្ពស់ ៤ ជាន់​នេះ ដែលមាន​បន្ទប់ដេក​ចំនួន ៧ កន្លែង​អាំងភ្លើង​ចំនួន ៥ ជណ្តើរយន្ត​មួយ បង្អួច​កញ្ចក់​ដ៏​រឹងមាំ និង​អាងទឹក​មួយ​ដែលមាន​រចនា​ជាមួយ​ទឹកធ្លាក់ បានដាក់​លក់​នៅលើ​ទីផ្សារ ពីរ​ឆ្នាំ​បន្ទាប់ពី​វា​ត្រូវបាន​លក់​ក្នុងតម្លៃ ១,១៥ លាន​ដុល្លារ​។​

​    ​គ្រួសារ Corbetts បាន​ទិញ​ផ្ទះ​នេះ​ត្រឹមតែ ១ ដុល្លារ​តែប៉ុណ្ណោះ​ពី​អ្នក​អភិវឌ្ឍ​ម្នាក់​ដែល​សង្ឃឹមថា នឹង​កសាង​ខុន​ដូ​នៅ​ទីតាំង​ក្នុង​ទីក្រុង Palmetto​។​

​    ​ប្តី​ប្រពន្ធ​ជា​អ្នកមាន​នេះ​បាន​ចំណាយលុយ​ប្រហែល ២៥០.០០០ ដុល្លារ​ដើម្បី​ដឹក​ផ្ទះ​ទម្ងន់ ២២០ តោន​នេះ​តាម​ទឹក​ទៅ​តំបន់ Ruskin ប្រហែល ៣២ គីឡូម៉ែត្រ​ពី​ទីក្រុង កន្លែង​ដែល​ពួកគេ​មាន​ដី​មួយកន្លែង​។​

​    ​អចលនទ្រព្យ​នេះ​មាន​ទេសភាព​ឆកសមុទ្រ Tampa Bay ជាមួយ​ផ្ទះសំណាក់ ២ ជាន់​ដាច់ឡែក កន្លែង​ចត​ដែល​ដាក់​ឡាន​បាន​បួន និង​ស្ពានឈើ​មួយ​។​

​    ​កាលពី​ឆ្នាំ ២០១៤ ផ្ទះ​នេះ​មានតម្លៃ​លើ​ទីផ្សារ​ប្រហែល ៤.៩៩៥.០០០ ដុល្លារ ប៉ុន្តែ​វេ​ប​សាយ​អចលនទ្រព្យ Zillow បាន​បង្ហាញថា ផ្ទះ​នេះ​បាន​លក់​ចេញ​ត្រឹម​តម្លៃ ១.១៥០.០០០ ដុល្លារ​តែប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០១៤​។ 

​    ​គេ​មិនបាន​ដឹងថា​កាលពី​ឆ្នាំ ២០១៤ នរណា​ជា​អ្នកទិញ​នោះទេ ប៉ុន្តែ​តម្លៃ​ផ្ទះ​នេះ​បាន​បញ្ចេញ​នៅលើ​ទីផ្សារ​កាលពី​សប្តាហ៍​មុន​ម្តងទៀត​គឺ​ក្នុងតម្លៃ ២.៤០០.០០០ ដុល្លារ​៕

ប្រភព៖បរទេស

អ្នកនឹងចូលចិត្ត

មតិយោបល់