adverise with khmeread Untitled 1

តើ​ធ្លាប់​ឆ្ងល់​ទេ​ម៉េច​ក៏​គេ​មើលឃើញ​រូប​ធ្នូ រូប​ក្តាម គ្រាន់តែ​សម្លឹងមើល​ផ្កាយ​? នេះ​ជា​របៀប​មើល​ផ្កាយ​តាម​និមិត្តសញ្ញា​តារានិករ​ទាំង ១២ ខែ​

    ​អំឡុង​រយៈពេល​មួយឆ្នាំ ផែនដី​គឺ​វិល​ជុំវិញ​ព្រះអាទិត្យ​។ ឆ្លងកាត់​មួយឆ្នាំ​នេះ ផែនដី​បាន​វិលជុំ​វិញ​និមិត្តសញ្ញា​តារានិករ​ទាំង ១២ ខែ ដូចខាងក្រោម​។ 

​    ​១. មេសរាសី ឬ ចៀម (២១ មីនា​-១៩ មេសា​)--Aries
​    ​២. ឧសភរាសី ឬ គោ​ជល់ (២០ មេសា - ២០ ឧសភា​)--Taurus
​    ​៣. មិថុនរាសី ឬ មនុស្ស​ភ្លោះ (២១ ឧសភា - ២០ មិថុនា​)--Gemini
​    ​៤. កក្កដ​រាសី ឬ​ក្តាម (២១ មិថុនា - ២២ កក្កដា​)--Cancer
​    ​៥. សីហរាសី ឬ​តោ (២៣ កក្កដា - ២២ សីហា​)--Leo
​    ​៦. កញ្ញា​រាសី ឬ ស្រី​ក្រមុំ (២៣ សីហា - ២២ កញ្ញា​)--Virgo
​    ​៧. តុល​រាសី ឬ ជញ្ជីង (២៣ កញ្ញា - ២២ តុលា​)--Libra
​    ​៨. វិច្ឆិករាសី ឬ ខ្យាដំរី (២៣ តុលា - ២១ វិច្ឆិកា​)--Scorpius
​    ​៩. ធ្នូ​រាសី ឬ ធ្នូ (២២ វិច្ឆិកា - ២១ ធ្នូ​)--Sagittarius
​    ​១០. មកររាសី ឬ ពពែ (២២ ធ្នូ - ១៩ មករា​)--Capricornus
​    ​១១. កុម្ភៈ​រាសី ឬ ក្អម (២០ មករា - ១៨ កុម្ភៈ​)--Aquarius
​    ​១២. មីនរាសី ឬ ត្រី (១៩ កុម្ភៈ - ២០ មីនា​)--Pisces

​    ​តាមរយៈ​ឈ្មោះ​តារានិករ​ទាំង ១២ និង​កាលបរិច្ឆេទ​ខាងលើ លោកអ្នក​អាច​មើល​ដឹងថា​តើ​ពេលណា នឹង​រះ​ផ្កាយ​រូប​ធ្នូ ឬ​រូប​ក្តាម យ៉ាង​ងាយ​។ 

​    ​ឧទាហរណ៍ អំឡុង​ថ្ងៃទី ២១ មីនា​-១៩ មេសា នោះ​លោក​អ្នកនឹង​សង្កេតឃើញ​ផ្កាយ​មាន​រូបរាង​ជា សត្វ​ចៀម ឬ មេសរាសី ហើយ​បើ​នៅ​ចន្លោះ​ថ្ងៃទី ២០ មេសា - ២០ ឧសភា កញ្ចុំ​ផ្កាយ​នឹង​រះ​ចេញ​ជា​រូប​គោ ។​ល​។ 

​    ​ដូច្នេះ​រាល់​រូប​សញ្ញា​តារានិករ​ទាំង ១២ នឹង​បង្ហាញ​រូបរាង​ឡើង​តាមរយៈ​កញ្ចុំ​ផ្កាយ​នៅ​រាល់​ចន្លោះ​ថ្ងៃ​នៃ​តារានិករ​ទាំង ១២ ដែល​បាន​រៀបរាប់​ខាងលើ​។  

​    ​* បញ្ជាក់​៖ ដើម្បី​សង្កេតឃើញ​កញ្ចុំ​ផ្កាយ​នៃ​រូប​សញ្ញា​តារានិករ​ទាំង ១២ លោកអ្នក​ចាំបាច់​ត្រូវ​មើល​នៅពេល​មេឃ​ស្រឡះ​ល្អ ហើយ​រូបរាង​របស់​តារានិករ​ត្រូវបាន​គូសវាស​ឡើង​ដោយ​សហភាព​តារាសាស្ត្រ​អន្តរជាតិ (International Astronomical Union)៕

 

adverise with khmeread
ប្រភព៖ Wikipedia

អ្នកនឹងចូលចិត្ត

មតិយោបល់