កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្នុងករណីធ្វើឱ្យខូចខាតដោយចេតនានៅថ្ងៃទី២១ វិច្ឆិកា ២០១៦ វេលាម៉ោង៧ និង៣០នាទី យប់នៅចំណុចភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជនរងគ្រោះ ឈ្មោះ ស វណ្ណា ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករមានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ចំណែកជនល្មើសឈ្មោះ ជូ វណ្ណៈ ហៅវែង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ស្រុកកំណើតភូមិតារាបឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។ សម្ភារៈខូចខាត ផ្លាកប៉ានណូ ០១ អំពូលភ្លើង ០១។
វត្ថុតាងចាប់យក ដុំឥដ្ឋ០១ដុំ, ដំបងឬស្សី០២កំណាត់ (ប្រវែង០.៩១ម៉ែត្រ ០១កំណាត់និងប្រវែង ០.៧៨ ម៉ែត្រ០១កំណាត់) និង-ដំបងកូនឈើ ០១ កំណាត់ ប្រវែង០.៩១ ម៉ែត្រ បាក់ជាពីរ។
ប៉ូលិសបន្តថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងដូចខាងលើជនរងគ្រោះកំពុងតែនៅក្នុងផ្ទះ ស្រាប់តែជនល្មើស បានមកស្រែកជេរ ប្រមាថយ៉ាងច្រើន មកលើជនរងគ្រោះ ហើយស្រែកហៅ ជនរងគ្រោះឱ្យចេញពីក្នុងផ្ទះ។ ពេលនោះជនល្មើស បានយកដំបងឬស្សី ដំបងកូនឈើ និងដុំឥដ្ឋគុបផ្លាកប៉ាណូ របស់ជនរងគ្រោះបណ្តាលឱ្យខូចខាត។
បន្ទាប់មកជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋ កម្លាំងប៉ូលិសប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនល្មើសមកប៉ុស្តិ៍ដើម្បីបន្តចាត់ការតាមនីតិវិធី៕
