adverise with khmeread Unnamed %282%29

បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​បង្កប់​ប្រើប្រាស់​គ្រឿងញៀន ឃាត់​មនុស្ស ​៨​ នាក់​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះបង្ក្រាប់​ទីតាំង​ហ្គេម​បាញ់​ត្រី​ឃាត់​មនុស្ស​ប្រុស​ស្រី​ចំនួន​ ៨ ​នាក់​ក្នុងនោះ​ស្រី​ម្នាក់​ដែល​ពួន​សម្ងំ​ប្រើប្រាស់​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​៩​ និង​២០​នាទី​យប់​ថ្ងៃទី​២១​ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ ភូមិ​ត្រពាំង​ពោធិ៍​ សង្កាត់​ចោមចៅ ខ​ណ្ឌពោធិ៍​សែន​ជ័យ។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ដោយមាន​កិច្ចសហការ​ល្អជា​មួយ​ប្រជាពលរដ្ឋ ទើប​លោក វរៈសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បញ្ជា​ឱ្យកម្លាំង​ប៉ូលិស​ក្រោម​ឱវាទ​ទប់ស្កាត់​រាល់​បទ​ល្មើស​ផ្សេងៗ ដែល​បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន តាម​បណ្តា​ប៉ុស្តិ៍​រដ្ឋបាល​ពង្រឹង​នូវ​ផ្នែក​សន្តិសុខ និង​ធ្វើកា​រស៊ើប​អង្កេត​រហូត​ឈានទៅដល់​ចុះ​ធ្វើការ​ឆែកឆេរ​ទីតាំង​ខាងលើ​រកឃើញ​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​មួយ​ទូ ​និង​រកឃើញ​សម្ភារៈប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ឃាត់​មនុស្ស​ដែល​នៅ​ពួន​សម្ងំ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ​៨​ នាក់​ក្នុងនោះ​មាន​ស្រី​ម្នាក់​យកទៅ​ធ្វើការ​សាកសួ​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​រង់ចាំ​ដោះស្រាយ​បន្ត​។​

    ដោយ​ឡែ​កទីតាំង​ខាងលើ​ត្រូវ​សមត្ថកិច្ច​បិទ​បណ្តោះអាសន្ន ហើយ​ទូ​ហ្គេម​សមត្ថកិច្ច​ដឹក​យកទៅ​អធិការ​ប៉ូលិស​ខណ្ឌ​រួមជាមួយ​មនុស្ស​ទាំង ៨ ​នាក់​។ ​បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​នឹងធ្វើ​តេស្ត​ទឹកនោម​រកសារ​ធាតុ​ញៀន ដើម្បី​ប​ញ្ចូ​ន​ខ្លួន​ឡើង​តុលាការ​៕

adverise with khmeread

មតិយោបល់