adverise with khmeread 1

ម៉ូតូបើកបុកជាមួយរថយន្តធំស្លាប់២នាក់នៅផ្លូវជាតិលេខ១

     កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​និង​ម៉ូតូ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៤១-៤២​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​ស្ទឹង​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​ថ្ងៃទី​១៦​មករា​ឆ្នាំ​២០១៦​បណ្តាល​មនុស្ស​ស្លាប់​២​នាក់​។
    ប៉ូលិស​ស្រុក​កៀនស្វាយ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ ម៉ោង​កើតហេតុ​ខាងលើ​មាន​រថយន្ត​ម៉ាក Hiyundai ពណ៌​ស​ពាក់​ស្លាក​លេខ ព្រៃវែង 3A-0144 បើកបរ​ដោយ​ឈ្មោះ​.​មិន​ស្គាល់​(​គេចខ្លួន​)​បើកបរ​ក្នុង​ទឹ​សដៅ​អ្នក​លឿង​ទៅ​ភ្នំពេញ ។​
    លុះ​មកដល់​ចំនុចកើតហេតុ​បាន​បុក​លើ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល​1Q-6645​បើកបរ​ដោយ​ឈ្មោះ​កង សុខ ភេទ​ប្រុស អាយុ​ប្រហែល ៤៦​ឆ្នាំមាន​ទី លំនៅ​ក្នុងភូមិ​សំរោង​ក្អែរ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ មុខរបរ រត់​ម៉ូតូឌុប​នៅ​ផ្សារ​សំរោង​ធំ​។​
     ប៉ូលិស​បន្តថា ជនរងគ្រោះ បាន​ឌុប​អ្នកដំណើរ​ចេញពី​ផ្សារ​សំរោង​ធំ​មា្ន​ក់​ឈ្មោះ ឃុ​ត សុផល ភេទ​ស្រី​អាយុ​ប្រហែល ៤៤​ឆ្នាំ​នៅ​ភូមិប​ន្លឹ​ច​ឃុំ​មានជ័យ ស្រុក​ពាម​រ៏ ខេត្តព្រៃវែង​មកដល់​ចំណុចកើតហេតុ​បាន បើក​ម៉ូតូ​វ៉ារថយន្ត​១​គ្រឿង​ក្នុងទិសដៅ​ស្របគ្នា​ពី​ភ្នំពេញ​មក​អ្នក​លឿង​រួចហើយ ក៏​ជ្រុល​ចង្កូត​មក​បុក​នឹង​រថយន្ត​នៅ​ខាងស្ដាំ​ដៃ បណ្ដាល​ឲ្យ​ស្លាប់​ទាំង​២​នាក់ នៅ​កន្លែងកើតហេតុ តែម្ដង​។​
   ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ ចុះ​ដល់​កន្លែងកើតហេតុ​បន្ត​នីតិវិធី​ស្រាវជ្រាវ​រក​អ្នកបើកបរ និង​ធ្វើការ​ប្រគល់​សព​ដល់​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​ចំណែក​មធ្យោបាយ​ទាំង​២ យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កៀនស្វាយ ដើម្បី​រង់ចាំ​ការដោះស្រាយ តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់