adverise with khmeread Unnamed %285%29

រថយន្ត​ខ្វះ​ការប្រុងប្រយ័ត្ន បើក​បុក​ម៉ូតូ​ជិះ​បញ្ច្រាសទិស​គ្នា បណ្តាលឱ្យ​ស្លាប់

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ បណ្តាលឱ្យ​ស្លាប់ នៅ​ថ្ងៃទី​២១​ វិច្ឆិកា​​ ឆ្នាំ​២០១៦ វេលា​ម៉ោង៨ ​និង​៤០នាទី នៅ​ចន្លោះ​គីឡូម៉ែត្រ​ ២៨-២៩ ចំណុច​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល។

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​រវាង​រថយន្ត FUSO​ ប្រភេទ​ដឹកទំនិញ និង​ម៉ូតូ Honda  Dream C125។ ​ជនរងគ្រោះ​ឈ្មោះ ហ៊ុន ចំ​រើន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ ភូមិជ្រោយ​ដង  ឃុំសំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ មាន​ទិសដៅ​ពី ភ្នំពេញ ទៅ អ្នក​លឿង។​

    ចំណែក​រថយន្ត​បង្ក​ម៉ាក FUSO ព​ណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ​3A-0704 ព្រះសីហនុ  ប្រភេទដឹកទំនិញ មាន​ទិសដៅ​ពី​អ្នក​លឿង ទៅ ភ្នំពេញ អ្នកបើក​រថយន្ត​បាន​រត់​គេចខ្លួនបាត់។​

    មូលហេតុ អ្នក​បើ​កបរ​រថយន្ត​ខ្វះ​ការប្រុងប្រយ័ត្ន​បាន​បើ​ក រថយន្ត​មកដល់​ចន្លោះ​គីឡូម៉ែត្រ​ខាង​លើ បាន​បុក​ម៉ូតូ ជនរងគ្រោះ​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​ជនរងគ្រោះ​ដួល​បោក​ក្បាល​ស្លាប់​នៅ​កន្លែង​កើ​ត​ហេតុតែ​ម្តង។​

    ចំពោះ​វត្ថុតាង​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​រង់ចាំ​ការដោះស្រាយ តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់