adverise with khmeread Untitled 1

កម្ពស់​ទឹកសមុទ្រ​កើនឡើង ៣ ម៉ែត្រ ក្រោយ​រញ្ជួយ​ដី​វាយប្រហារ​តំបន់​ចាស់​ដែល​ធ្លាប់​រងគ្រោះ​រញ្ជួយ​ដី​ឆ្នាំ ២០១១ នៅ​ជប៉ុន​

    ​នីវ៉ូ​ល​ទឹកសមុទ្រ​បាន​កើនឡើង​ប្រមាណ ២ ទៅ ៣ ម៉ែត្រ ខណៈដែល​មានការ​រញ្ជួយ​ដី​មួយ​នៅ​តំបន់ ដែល​ធ្លាប់មាន​គ្រោះរ​ញ្ជូ​យ​ដី​ស៊ូ​ណា​ម៉ិ​ក្នុង​ឆ្នាំ ២០១១​។​

​    ​ការព្រមាន​ពី​គ្រោះមហន្តរាយ​ស៊ូ​ណា​ម៉ិ​មួយ​ត្រូវ​បានប្រកាស បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​វាយប្រហារ​នៅ​តំបន់​ហ្វ៊ូ​គូ​ស៊ី​ម៉ា​ភាគ​ឦសាន​ប្រទេស​ជប៉ុន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២២​វិច្ឆិកា​នេះ​។​

​    ​ក្រុមហ៊ុន Tokyo Electric Power Co បាន​និយាយថា ម៉ាស៊ីនត្រជាក់​សម្រាប់​ទាញយក​ប្រេងឥន្ធនៈ​នុយក្លេអ៊ែរ​របស់ខ្លួន​ត្រូវបាន​ផ្អាក​។ ខណៈ​ពេលនេះ​ផងដែរ ប្រជាជន​នៅ​តំបន់​នោះ​ត្រូវបាន​ជម្លៀសចេញ នៅពេលដែល​រញ្ជួយ​នៅពេលនេះ​មាន​កម្រិត​រញ្ជួយ ៧,៣ វិ​ច្ឆ​ទ័​រ ប៉ុន្ដែ​ក្រោយមកទៀត​វា​ធា្ល​ក់មក​ត្រឹម ៦,៩ វិ​ច្ឆ​ទ័​រវិ​ញ​។ នេះ​បើ​យោងតាម NHK របស់​ប្រទេស​ជប៉ុន​៕

adverise with khmeread

មតិយោបល់