adverise with khmeread Unnamed %286%29

អស់អ្នក​ប្រើប្រាស់​...​ទើប​អស់​អ្នកលក់!

    កណ្តាល ៖ លោកស្នងការ​ប៉ូលិស​ខេត្តកណ្តាល​បានលើកឡើង​ថា​​ "​ដរាបណា​អស់អ្នក​ប្រើ​ទើប​គ្មាន​អ្នកលក់​...​បើ​ញៀន​ហើយ​គឺ​គ្មាន​ថ្នាំបន្សាប​នោះទេ​..​.តែបើ​អ្នក​ប្រើ​លោក​មាន​ឆ​ន្ទះ​ភ្ញាក់ខ្លួន​បញ្ឈប់​វា​ដោយ​ខ្លួនឯង​នោះ​ទើប​អាច​សង្ឃឹម​ខ្លះ​..."។​

    លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ា​វ ចំរើន លោកស្នងការ​ប៉ូលិស​ខេត្តកណ្តាល​បានលើកឡើង​បែបនេះ បន្ទាប់ពី​កម្លាំង​របស់លោក​បា​នប​ង្ក្រា​ប​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​​នា ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលា​ម៉ោង​៩ ​និង​៤០​នាទី​យប់​នៅ​ចំណុច​ភូមិ​បឹង​ខ្ពប ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្ដាល​។​

    លោក​បន្តថា ជនសង្ស័យ ចំនួន​២​នាក់​ដែល​ឃាត់ខ្លួន​ ១-​ឈ្មោះ ជាតិ មា​រិ​ន ភេទប្រុស អាយុ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង​ពិ​ដាន, ២-​ឈ្មោះ ច​ន វាសនា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ កសិករ អ្នក​ទាំងពីរ​នាក់​ខាងលើ​មាន​ទីលំនៅ​ភូមិ តា​លន់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល។ 

    វត្ថុតាង​យក៖ ១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា សារធាតុ​ញៀន Methamphetamine Ice (​ម៉ា​ទឹកកក​) ០២​កញ្ចប់​តូច, ២-​ទូរស័ព្ទ​ចំនួន ០២ ​គ្រឿង​ម៉ាក​ណូគា​ (​អិន​ចុច​ពិល) និង៣- ម៉ូតូ ០១ ​គ្រឿង​ម៉ាក​ហុងដា​គុប​ជ្រុង​សេ​៥០ ព៌​ណ​ទឹក​ប៊ិ​ច​ចាស់​ពាក់​ស្លាកលេខ​ភ្នំពេញ ​1J-4553​។​

    លោកស្នងការ​បន្តថា នៅ​ថ្ងែ​២១ ​ខែវិច្ឆិកា​ ឆ្នាំ២០១៦ វេលា​ម៉ោង​៩ ​និង៤០នាទី យប់​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ខ្ពប ស្រុក​ស្អាង បាន​ល្បាត​តាម​ផ្លូវលំ​ក្នុងភូមិ​បឹង​ខ្ពប ពេលនោះ​បាន​ជួប​ប្រទះឃើញ សង្ស័យ​ចំនួន​០២​នាក់ ភ្លាមនោះ សមត្ថកិច្ច​បានធ្វើការ ត្រួតពិនិត្យបាន​រកឃើញ​ថ្នាំ ញៀន​ចំនួន ​០២ កញ្ចប់​តូច​នៅ​ឈ្មោះ ​ជាតិ មា​រិ​ន រួម​ធ្វើការ​ឃាត់ខ្លួន​អ្នក​ទាំងពីរ​នាក់​ខាងលើ​រួម ​និង​វត្ថុតាង​បញ្ជូនមក​ប៉ុស្តិ៍​រដ្ឋបាល​ខ្ពប​តែម្តង​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ ​ជាតិ មា​រិ​ន​ សារភាពថា ខ្លួន​បាន​ទិញ​ថ្នាំញៀន​ប្រភេទ​ម៉ាក​ទឹកកក ក្នុង​មួ​យក​ញ្ចា​ប់ត​ម្លែ ​៣០.០០០​រៀល ពី​ឈ្មោះ ធី នី​តា ភេទ​ស្រី​អាយុ ប្រហែល​២៥​ឆ្នាំ នៅ​ភូមិ​ខ្ពប​ក្រោម ​ឃុំ​ខ្ពប ស្រុក​ស្អាង​។​

    បន្ទាប់មក​បញ្ជូន​ជនសង្ស័យ រួម​និង​វត្ថុតាង​ទៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង ដើម្បី​ប្រមូលផ្តុំ​សំណុំរឿង​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់