adverise with khmeread Untitled 1

អ្នកវិទ្យាសាស្ត្រ​យក​សាកសព​ជ្រូក​ទៅ​ពិសោធន៍​មើល​ល្បឿន​ស្អុយរលួយ​ក្នុង​សមុទ្រ ហើយ​លទ្ធផល​គឺ​ពិតជា​មិនគួរ​ឱ្យ​ជឿ​!

    ​សាកសព​ជ្រូក​ត្រូវបាន​ប្រើ​សម្រាប់​ធ្វើជា​គំរូ​នៃ​ការ​រលួយ​សព​រប​ស់ម​នុស្ស​ដូច្នេះហើយ​ទើប​គេ​អាច​ដឹង​ពីអ្វី​ដែល​កើតឡើង​ចំពោះ​សាកសព​មួយ​នៅក្នុង​មហាសមុទ្រ ហើយ​គេ​ប្រើការ​សិក្សា​នេះ​ដើម្បី​បកស្រាយ​ពី​លំនាំ​នៃ​ពុក​ផុយរលួយ ល្បឿន​នៃ​ការ​រលួយ ក៏ដូចជា​ស្លាកស្នាម​បន្សល់​ដោយ​សត្វ​ស៊ី​សាកសព​ជា​អាហារ នៅក្នុង​ការស៊ើបអង្កេត​ការស្លាប់​របស់​មនុស្ស​។​

​    ​ការពិសោធន៍​នេះ​គឺធ្វើឡើង​នៅក្នុង​ទ្រុង​ឆ្លាម​មួយ​។ វីដេអូ​នេះ​គឺជា​ការពិសោធន៍​ដោយ​វេ​ប​សាយ VENUS ដែលជា​អង្គភាព​ស្រាវជ្រាវ​ដែល​ផ្សារភ្ជាប់​វិទ្យាសាស្ត្រ​ជាមួយ​មហាសមុទ្រ កាលពី​ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១២​។​

​    ​គេ​ឃើញ​សាកសព​សត្វ​ត្រូវបាន​ឡោមព័ទ្ធ​ដោយ​សត្វល្អិត​ត្រឹមតែ​ប៉ុន្មាន​នាទី ហើយ​ពួកវា​ក៏បាន​ចូលទៅក្នុង​រាងកាយ​សត្វ​តាមរយៈ​រន្ធ​ដែល​បើក​ដោយ​ចាប់ផ្តើម​ស៊ី​ពី​ខាងក្នុង​មកវិញ​។ ហើយ​ក្នុងពេល​តែ ៤ ថ្ងៃ​សោះ សាកសព​ជ្រូក​មួយ​ទាំងមូល​គឺ​នៅសល់តែ​គ្រោងឆ្អឹង​ប៉ុណ្ណោះ​។ 

​    ​ការពិសោធន៍​នេះ​ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ Gail Anderson និង​អ្នកស្រី​សាស្ត្រាចារ្យ Lynne Bell នៅឯ​សាកលវិទ្យាល័យ Simon Fraser University៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់