adverise with khmeread Untitled 1

ចង់ដឹងថា​កុំព្យូទ័រ​របស់​អ្នកមាន​គេ​លួច​បើក​មើល​ដោយ​គ្មាន​ការអនុញ្ញាត គឺ​គ្មានអ្វី​ពិបាក​ទាល់តែសោះ​!

    ​តើ​អ្នក​ធ្លាប់​ចង់ដឹងថា មាន​មនុ​ស្សបាន​ប្រើ​កុំព្យូទ័រ​ដោយ​គ្មាន​ការអនុញ្ញាត​ដែរឬទេ​? ក្នុងករណីនេះ​ប្រសិនបើ​ក្នុង​បន្ទប់​មាន​មនុស្ស​តែ​ពីរ​នាក់​មិនមាន​អ្វី​ត្រូវ​សង្ស័យ​ទេ​។ មនុស្ស​តិចតួច​ណាស់ដែ​ល​ស្គាល់​កម្មវិធី​មួយ​ហៅថា Event Viewer ដែល​អាច​ប្រាប់​អ្នក​រាប់​ព័ត៌មាន​ទាំងឡាយ​ដូចជា បើក​កុំព្យូទ័រ​និង​បិទ​កុំព្យូទ័រ​នៅ​ម៉ោង​ប៉ុន្មាន​ដល់​អ្នក​។​

​    ​ភាគច្រើន​អ្នករៀន IT ស្គាល់​ស្ទើរ​ទាំងអស់​ដឹង​កន្លែង​ចូល​កម្មវិធី​នេះ សម្រាប់​អ្នក​ដែល​មិន​រៀន IT ក៏​អាច​ចូលទៅ​មើល​ដោយ​ខ្លួនឯង​បានដែរ​។​

​    ​តើ​ធ្វើយ៉ាងណា​ទើប​អាច​ចូល​ទៅរក​កម្មវិធី​នោះ​បើក​បាន និង​របៀប​មើល​ដោយ​វិធី​ណា​?

​    ​ដំបូង​អ្នក​ត្រូវ​ចុច​ប៊ូ​តុង Starts បន្ទាប់មក​បើក Control Panel​។ បន្ទាប់មកទៀត​ពេល​អ្នក​ចុច​លើ Control Panel វា​អាច​ចេញ​ផ្ទាំង​ពីរ​ផ្សេងគ្នា​ដូច្នេះ​បើសិន​បើ​ឃើញ​ពាក្យ System and Maintenace សូម​ចុច​លើ​វា​ហើយ​លោក​នឹង​ឃើញ​ពាក្យ Administrative Tools ឬក៏​ចូលទៅ​ឃើញ​ពាក្យ Administrative Tools តែម្ដង​។ បន្ទាប់មកទៀត​ចុច​លើ​ពាក្យ Administrative Tools លោកអ្នក​នឹង​ឃើញ​កម្មវិធី Event Viewer​។ វិធី​នេះ​សម្រាប់តែ​លើ​ប្រព័ន្ធ​ដំណើរការ Windows 7 & 8 ប៉ុណ្ណោះ​។​

​    ​សម្រាប់​លើ Windows 10 អ្នក​គ្រាន់តែ​ចុច​លើ​ក្ដារ​ចុច Windows + X + V វា​នឹង​លោក​កម្មវិធី​នោះមក​ភ្លាម ឬ​ចុច Windows + R វា​នឹង​លោត​កម្មវិធី​មួយ​សម្រាប់​ឱ្យ​វាយ​អក្សរ ហើយ​អ្នក​គ្រាន់តែ​វាយ​ពាក្យ eventvwr ចុច OK វា​នឹង​លោត​មក​ដូចគ្នា​។​

​    ​ធ្វើ​ដូចម្ដេច​ទើប​មើល​ដឹងថា​គេ​ប្រើ​កុំព្យូទ័រ​យើង​? ពេល​បើ​កម្មវិធី Event Viewer រួច​ចុច​លើ​ពាក្យ Windows Logs => System ហើយ​ដូច​ក្នុង​រូបភាព​អ្នកនឹង​ឃើញថា​កុំព្យូទ័រ​របស់​អ្នក​បានធ្វើ​ស្អី​ខ្លះ​នៅ​ម៉ោង​ប៉ុន្មាន​។​

​    ​ប៉ុន្ដែ​ដើម្បី​មើល​ដឹងថា​គេ​បើក​និង​បិទ​កុំព្យូទ័រ​យើង​នៅពេលណា​សូម​ចូលទៅ​កាន់ Filter Current Log នៅ​ខាងស្ដាំ​ដៃ និង​ធ្វើតាម​ការណែនាំ​ដូច​ក្នុង​រូបភាព​។​

​    ​នៅ​ប្រអប់​មួយ​ដែល​ដាក់​លេខ 6005 និង 6006 លេខ​ទាំងនោះ​មាន​អត្ថន័យ​របស់​វា​។ លេខ 6005 គឺ​មានន័យថា​បើក​កុំព្យូទ័រ ចំណែកឯ​លេខ 6006 មានន័យថា​បិទ​កុំព្យូទ័រ ដូច្នេះ​ពេល​កំណត់​ដូច​រូបភាព​ខាងលើ​រួច វា​នឹង​ចេញ​កាលបរិច្ឆេត​ម៉ោង​បិទ​និង​បើក​កុំព្យូទ័រ​ឱ្យ​អ្នកឃើញ​ដូចខាងក្រោម​អ៊ីចឹង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់