adverise with khmeread Untitled 1

Gigi Hadid ធ្វើ​ត្រាប់​តាម​ប្រពន្ធ Donald Trump ក្នុង​ពិធី​ប្រគល់​ពានរង្វាន់ ធ្វើឱ្យ​ទស្សនិកជន​សើច​គិល​ពេញ​មហោស្រព​

    ​លោក Zayn Malik បានទទួល​ពានរង្វាន់​មួយ​នៅ​កម្មវិធី American Music Awards ប្រចាំឆ្នាំ​នៅ​នៅ​អាមេរិក​។​

​    ​អតីត​សមាជិក​ក្រុម One Direction រូបនេះ​មាន​កិត្តិយស​ជាខ្លាំង​ក្នុង​កម្មវិធី​នោះ​ដែល​ធ្វើឡើង​ក្នុង​ទីក្រុង Los Angeles ជា​កន្លែង​ដែល​តារាចម្រៀង​អង់គ្លេស​រូបនេះ​ទទួល​រង្វាន់​ដ៏​ជោគជ័យ​ក្នុង​មួយជីវិត​របស់គាត់​។​

​    ​មិត្តស្រី​របស់ Milik និង​តារា​កិ​ត្ត​យស Gigi Hadid ក៏បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​នោះដែរ ដោយពេល​នោះ​នាង​បានបង្ហាញ​ចំណាប់អារម្មណ៍​របស់​នា​ង​លើ​ជំទាវ​ទីមួយ​របស់​អាមេរិក Melania Trump​។​

​    ​ក្នុងការ​បង្ហាញខ្លួនរ​បស់​នាង Gigi Hadid បាន​ច្រៀង​ចម្រៀង​មួយ​បទ​មាន​អត្ថន័យ​ប្រឆាំងនឹង Trump​។​

​    ​ក្នុង​អត្ថន័យ​ចម្រៀង​នោះ នាង Gigi Hadid បាន​បាញ់​ជំទាវ​ទីមួយ​របស់​អាមេរិក​លើ​រឿង​ចម្លង​ស្ទីល​របស់​លោកស្រី Michelle Obama​។ នាង Gigi Hadid បានធ្វើ​ត្រាប់​តាម​កាយវិការ និង​សម្តី​របស់​ប្រពន្ធ Trump ដែល​កូ​ពី​ទាំងស្រុង​ពី​លោកស្រី Michelle Obama ជាហេតុ​ធ្វើឱ្យ​ទស្សនិកជន​សើច​គិល​ពេញ​ឆាក​។​

​    ​ដោយឡែក​ខាងក្រោម​នេះ​គឺជា​បញ្ជី​ឈ្មោះ​អ្នកឈ្នះ​ពានរង្វាន់​ប្រចាំឆ្នាំ​ក្នុង​កម្មវិធី American Music Awards 2016៖
​    ​- សិល្បៈករ​ប្រចាំឆ្នាំ​បាន​ទៅលើ Ariana Grande
​    ​- លិ​ល្បៈករ​ថ្មី​ប្រចាំឆ្នាំ​បាន​ទៅលើ Zayn
​    ​- ដំណើរ​ទស្សនកិច្ច​ច្រៀង​ប្រចាំឆ្នាំ​បាន​ទៅ Beyonce
​    ​- វីដេអូ​ចម្រៀង​ប្រចាំឆ្នាំ​បាន​ទៅលើ​បទ Sorry និង​បទ Love Yourself របស់ Justin Bieber និង​បទ​វីដេអូ Hotline Bling របស់ Drake
​    ​- សិល្បៈករ​ពេញនិយម​បំផុត​ប្រចាំឆ្នាំ​បាន​ទៅលើ Justin Bieber, Enrique Iglesias, Chris Brown, Blake Shelton, 
​    ​- សិល្បៈការិនី​ពេញនិយម​បំផុត​ប្រចាំឆ្នាំ​បាន​ទៅលើ Selena Gomez, Adele, Rihanna, 
​    ​- ក្រុម​ចម្រៀង​ដែល​ពេញនិយម​បំផុត​ប្រចាំឆ្នាំ​បាន​ទៅលើ Twenty One Pilots, Hillsong United, The Chainsmokers
​    ​- អាល់​ប៊ូ​ម​ពេញនិយម​បំផុត​បាន​ទៅលើ Purpose របស់ Justin Bieber និង​អាល់​ប៊ូ​ម Anti របស់ Rihanna និង Storyteller របស់ Carrie Underwood
​    ​- បទ​ភ្លេង​កំពូល​បាន​ទៅលើ Purple Rain៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់