adverise with khmeread 1

​កុំ​ប្រាថ្នា​បុរស​អ្នកជិតខាង​! ការ​ស្ទាបស្ទង់​៖ បុរស​ថៃ ៧ នាក់​ក្នុងចំណោម ១០ នាក់​ជា​ព្រាននារី ហើយ​ពួកគេ​ជឿថា​បុរស​ពិត​គឺ​ត្រូវ​ចេះ​ញ៉ែ ផឹកស៊ី រួមភេទ និង​វាយតប់​នារី​

​    ​ការស្ទង់មតិ​មួយ​បាន​រកឃើញថា បុរស​ថៃ​ជាង ៧០% មាន​ទំនាក់ទំនង​ផ្លូវភេទ​ច្រើន​ជាមួយ​នារី​ផ្សេង​ខណៈ​ជាង​ពាក់កណ្តាល​នៃ​ពួកគេ​បាន​ប្រព្រឹត្ត​អំពើហិង្សា​ដាក់​ប្រពន្ធ​របស់​ពួកគេ​។​

​    ​ការស្ទង់មតិ​នេះ​បានធ្វើ​ឡើង​ដោយ​មូលនិធិ​ចលនា​វិវឌ្ឍន៍​ស្ត្រី និង​បុរស ហើយ​មូលនិធិ​សុខភាព​ថៃ​បាន​ស្រាវជ្រាវ​បុរស​ចំនួន ១.៦១៧ នាក់​ចាប់ពី​អាយុ ២០ ដល់ ៣៥ នៅក្នុង​ទីក្រុង​បាងកក និង​ខេត្ត​សម្រិតសម្រាំង​ផ្សេងទៀត​។​

​    ​អ្នកស្រី Usuma Ketthahak សមាជិក​បុគ្គលិក​សមភាព​យេនឌ័រ​របស់​មូលនិធិ​បាន​និយាយថា យោងតាម​លទ្ធផល​ស្រាវជ្រាវ​បាន​បង្ហាញថា អ្នក​ឆ្លើយតប​ប្រមាណ ៧២% បាន​ទទួលស្គាល់ថា មាន​ទំនាក់ទំនង​ដៃគូ​ផ្លូវភេទ​លួចលាក់​ច្រើន​នាក់​។ ប្រហែល ៥៧% ងាយ​នឹង​គប់​របស់​នៅពេល​ពួកគេ​ខឹង ហើយ ៦៩% ទៀត​ចេញ​ក្រៅ​ដើម្បី​ផឹកស្រា​។​

​    ​ប្រហែល ៤៥% បាន​ទទួលស្គាល់ថា បាន​ប្រើប្រាស់​អំពើហិង្សា​ទៅលើ​ប្រពន្ធ ឬ​មិត្តស្រី​របស់គេ​នៅពេល​ពួកគេ​ស្រវឹង ខណៈ ៤២% បាន​និយាយថា នៅពេល​ស្រវឹង ពួកគេ​បង្ខំ​ដៃគូ​របស់ខ្លួន​ឱ្យ​រួមភេទ​។ មនុស្ស​ជាច្រើន​ជឿថា ស្ត្រី​ទទួលខុសត្រូវ​តែម្នាក់ឯង​ចំពោះ​ការបញ្ចៀស​ពី​ការ​មាន​ផ្ទៃពោះ​។​

​    ​Usuma បាន​និយាយថា "​មនុស្ស​ប្រុស​ម្នាក់​ក្នុងចំណោម​បួន​នាក់​ជឿថា បុរស​ពិត​ត្រូវ​ចេះ​ញ៉ែ និង​ផឹកស៊ី​។ ប្រហែល ១៤% និយាយថា ពួកគេ​ប្រើ​អំពើហិង្សា​ដោយសារ​ពួកគេ​ប្រច័ណ្ឌ​។ អ្នកខ្លះ​ជឿថា វា​ពិតជា​ល្ងង់​ណាស់​ដែល​មិនចេះ​ឆ្លៀតឱកាស​រួមភេទ ពេលដែល​ឱកាស​នោះ​ហុច​ដល់ដៃ​។​

​    ​ស្របពេល​នេះដែរ អ្នក​ឆ្លើយតប​ប្រហែល ១៣% សុខចិត្ត​យករួចខ្លួន​ប្រសិន​ពួកគេ​ឃើញ​ករណី​រំលោភ​ឬ​អំពើហិង្សា​ក្នុង​គ្រួសារ​។ អ្នក​នៅសល់​និយាយថា ពួកគេ​ប្រហែលជា​ថត​វីដេអូ​ឃ្លី​ប ឬក៏​ទៅ​ស្ថានីយ​ប៉ូលិស ឬក៏​ចូល​អន្តរាគមន៍​។​

​    ​អ្នក​ឆ្លើយតប​មួយ​ភាគបី​ជឿថា ស្ត្រី​ដែល​រៀបការ​រួច​ត្រូវបាន​គ្រប់គ្រង​ដោយ​ប្តី ហើយ​ពួកគេ​ត្រូវតែ​ទទួលខុសត្រូវ​កិច្ចការ​ផ្ទះ និង​មើលថែ​គ្រួសារ​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់