adverise with khmeread 1

ដំណឹង​ល្អ​សម្រាប់ Fan តោ​ខៀវ​: ខ្សែបម្រើ​ឆ្នើម Willian ត្រៀម​បន្ត​កុងត្រា​ជាមួយ Chelsea

​វា​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ប្រិយមិត្ត Chelsea នៅពេល Willian ប្រកាសថា​ចង់​ត​កុងត្រា​ជាមួយ​ក្លឹប​។

​ខ្សែបម្រើ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ នៅសល់​ពេលវេលា​វែងឆ្ងាយ​ទៀត​ជាមួយ​ក្រុម បន្ទាប់ពី​ក្លាយជា​កីឡាករ​ល្អ​តែ​ម្នាក់​គត់​របស់​ក្លឹប​ក្នុង​រដូវ​កាល​នេះ ដោយ​រកបាន​ប្រាំបី​គ្រាប់ ហើយ​ជា​ទម្រង់​លេង​ល្អ​បំផុត​លើកដំបូង​ក្នុង​ជីវិត​របស់​កីឡាករ​រូបនេះ​។​

Willian នៅសល់​ពេល​បី​ឆ្នាំ​ទៀត​នៅក្នុង​កុងត្រា បន្ទាប់ពី​បាន​ផ្ទេរ​ពី​ក្រុម Shakhtar Donetsk ក្នុង​ឆ្នាំ ២០១៣ ហើយ​ស្រាប់តែ​ឥឡូវ​មានបំណង​ចង់​បន្ត​កិច្ចសន្យា​ថែម​ពីលើ​កុងត្រា​ចាស់​ថែមទៀត​។​

​កីឡាករ Willian បាន​ប្រាប់​អ្នកសារព័ត៌មាន SunSport ថា​"​ក្លឹប​ដឹង​ច្បាស់​ពី​អារម្មណ៍​របស់ខ្ញុំ​។ ខ្ញុំ​រីករាយ​ខ្លាំងណាស់​នៅទីនេះ​។ វា​ធ្លាប់ជា​សុបិន​ដែល​មកកាន់​ទីនេះ​នៅពេលដែល​ខ្ញុំ​លេង​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​វា​បានក្លាយ​ជាការ​ពិត​ដូច​ចិត្ត​។ ខ្ញុំ​ចង់​នៅទីនេះ​បន្តទៀត​"៕

adverise with khmeread

មតិយោបល់