adverise with khmeread 1

​ជើងហោះហើរ​ជាច្រើន​បាន​ផ្អាក ខណៈ​បេ​កាំ​ង​ត្រៀម​ទទួល​អាកាសធាតុ​ត្រជាក់​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ៣០ ឆ្នាំ​

​    ​ជើងហោះហើរ​ជាច្រើន​ត្រូវបាន​លុបចោល​នៅ​ព្រលានយន្តហោះ​ធំ​ក្នុង​ទីក្រុង​ប៉េកាំង ហើយ​ផ្លូវ​បាន​កកស្ទះ​ជាមួយ​យានជំនិះ​ធ្វើដំណើរ​សន្សឹមៗ ខណៈ​រដ្ឋធានី​ប្រទេស​ចិន​នេះ​ត្រៀមខ្លួន​សម្រាប់​អាកាសធាតុ​ត្រជាក់​បំផុត​ក្នុង​រយៈពេល ៣០ ឆ្នាំ​មកនេះ​នៅ​សប្តាហ៍​នេះ​។​

​    ​សារព័ត៌មាន​ចិន​បាន​រាយការណ៍​ថា មុខ​ខ្យល់​ត្រជាក់​បាន​បោកបក់​កាត់​ចិន​ភាគ​ខាងជើង​ដោយ​នាំ​ព្រិល​ជា​លើកដំបូង​ក្នុង​រដូវរងា​នេះ ហើយ​អាកាសធាតុ​បាន​ធ្លាក់ចុះ​ពី ១០ អង្សារ​សេម​កដក ៩ អង្សារ​សេ​កាលពី​ព្រឹក​ម្សិលមិញ​។​

​    ​ជើង​ហោះ​ទាំង​ទៅ​និង​មក​នៅ​ព្រលានយន្តហោះ​អន្តរជាតិ Beijing Capital International Airport ត្រូវបាន​លុបចោល​កាលពី​ម្សិលមិញ​ដោយសារ​អាកាសធាតុ​ត្រជាក់​។ ជើងហោះហើរ​ភាគច្រើន​គឺ​ក្នុងស្រុក ខណៈ​មួយចំនួន​ហោះ​ទៅ​សហរដ្ឋអាមេរិក​។​

​    ​យោងតាម​វេ​ប​សាយ Changi Airport ឱ្យដឹងថា ការហោះហើរ​មកពី ឬ​ទៅ​ប្រទេស​សិង្ហ​បុរី​ត្រូវបាន​ប្រតិ​ប​ត្ដិ​ការ​តាម​ការគ្រោងទុក​។​

​    ​កាសែត​អន​ឡាញ South China Morning Post បាន​រាយការណ៍​ថា ក្រៅពី​ជើងហោះហើរ អាជ្ញាធរ​ក្រុង​ប៉េកាំង​ក៏បាន​ផ្អាក​សេវាកម្ម​រថយន្តក្រុង​ចំនួន ១៩ ខ្សែ​។ វេ​ប​សាយ​នេះ​និយាយទៀតថា ផ្លូវធំៗ​មួយចំនួន​នៅ​ទីក្រុង​ប៉េកាំង​ត្រូវបាន​បិទ​ដោយសារ​ទឹកកក​។​

​    ​ក្នុង​របាយការណ៍​មួយ​ចេញផ្សាយ​ដោយ China.com ឱ្យដឹងថា អាកាសធាតុ​ប្រហែលជា​ធ្លាក់​មក​ដក ១១ អង្សា​នៅថ្ងៃនេះ និង​ថ្ងៃ​ព្រហស្បតិ៍​៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់