adverise with khmeread Untitled 1

សាហាវ​ណាស់! ប្ដីមាន​ជំងឺ​ស​សៃ​ប្រសាទទាញកាំបិតប៉័ងតោកាប់ប្រពន្ធរបួសធ្ងន់

    កំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ភ្លាមៗ​បន្ទាប់ពី​បុរស​នោះបាន​ប្រើ​ហិង្សា​កាប់​លើ​ប្រពន្ធ​នឹង​កាំ​ប៉ិត​ប៉័​ង​តោ ហើយ​បុរស​នោះ​ត្រូវបាន​អ្នកស្រុក​អះអាងថា​ជា​មនុ​ស្សមាន​ជំងឺសរសៃប្រសាទ នៅវេលា​ម៉ោង​៥​ និង​៣០​នាទី​ល្ងាច ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។​

    លោក ឃុ​ត សុផល អធិការ​ស្រុក​សំ​រោងទង​បានឱ្យដឹងថា ជនល្មើស​ដែល​បាន​ឃាត់​ឈ្មោះ ភី ចាន់​ថៃ  ភេទ​ប្រុស អាយុ៣៩​ឆ្នាំ​ស្នាក់ នៅ​ភូមិ​ត្រពាំង​គង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​ករណី​ប្រើអំពើ​ហិង្សា​ក្នុង​គ្រួសារ ដោយបាន​ធ្វើ​សកម្មភាព​យក​កាំបិត​តាំង​ប៉័​ងតោ​កាប់​ទៅលើ​ប្រពន្ធ​របស់ខ្លួន​ឈ្មោះ ជី សុខ​ជា អាយុ៣៦​ឆ្នាំ បណ្ដាលឱ្យ​រងរបួស​ត្រចៀក​ខាងឆ្វេង ដើមដៃ​ខាងស្ដាំ និង​រងរបួស​ស្មា​ខាងស្ដាំ ជា​ទម្ងន់​កំពុង​ព្យាបាល​នៅ​ពេទ្យ​សម្ភព​ថ្នល់​ទ​ទឹង​។​

    លោក​អធិការ​បន្តថា ជនរងគ្រោះ​បាន​ពាក្យបណ្តឹង​ប្តឹង​ទៅលើ​ប្តី​របស់ខ្លួន​រួចហើយ ដើម្បីឱ្យ​សមត្ថកិច្ច​និង​ធ្វើតាម​ច្បាប់​។​

    ចំណែក​ជនសង្ស័យ​បាន​ឆ្លើ​យ​សារភាពថា ខ្លួន​ពិតជា​បាន​យក​កាំបិត​ប៉័ង​តោ​កាប់​ទៅ​ប្រពន្ធ​របស់ខ្លួន​ពិតប្រាកដ​មែន។

    ក្នុងករណីនេះ​ប៉ូលិស​ជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​កា​រិ​យា​ប្រឆាំង​ការជួញដូ​មនុស្ស​និង​ការពារ​អ​និតិ​ជន ដើ​ម្បី​ចាត់​តាម​និតិ​វិធី៕​

adverise with khmeread

មតិយោបល់