adverise with khmeread 2

ជិះ​ម៉ូតូ​ទៅធ្វើ​ការ​ពេល​មេឃ​កំពុង​ភ្លៀង​ខ្លាំង​ត្រូវ​រថយន្ត​តា​កូ​ម៉ា​បុក​ស្លាប់​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​តា​កូ​ម៉ា​បុក​ស្លាប់​កៀប​ជាប់​នឹង​ម៉ូតូ​ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រ​ន្ឋ​ត់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦ ​ព្រឹក​ថ្ងៃទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​ស្ថិត​ក្នុងភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា បុរស​ជា​ជនរងគ្រោះ​ឈ្មោះ សួន សុភាព ភេទប្រុស​ អាយុ​ប្រហែល​៣០​ឆ្នាំ​ជាង មុខរបរ​ធ្វើការ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។​

    ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ​សេរី​២០០៧ ​ពណ៌​ខ្មៅ​មាន​ស្លាក​លេខ​កណ្តាល ​1D-9388​ ចេញពីផ្ទះ​ដែល​នៅ​ខេត្តកណ្តាល​មក​ភ្នំពេញ​ដើម្បី​ទៅ​បំពេញ​កា​ងារ​។​

    លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ា​កតា​កូ​ម៉ា​ពណ៌ទឹកមាស​មាន​ស្លាក​លេខ​ភ្នំពេញ ​2Y-9321​ បើកបរ​ពី​ជើង​ទៅ​ត្បូង​បាន​បើក​មក​បុក​ជនរងគ្រោះ​ដែល​បានធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា​បុក​ពេញទំហឹង​បណ្តាលឱ្យ​បុរស​ដួល​​ស្លាប់​កៀប​ជាប់​នឹង​ម៉ូតូ​។ ​ចំណែក​អ្នកបើករ​យន្ត​បង្ក​បាន​បើ​ទ្វារ​រត់​គេចខ្លួនបាត់ ដោយ​បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

    ក្រោយ​កើតហេតុ​សម្ថ​ត​កិ​ច្ចខ​ណ្ឌ​មានជ័យ ​និង​ជំនាញ​បាន​ចុះទៅ​វាស់វែង​រួច​បាន​ស្ទូច​រថយន្ត​និង​ម៉ូ​​តូ​ទៅ​រក្សាទុក​នៅ​ចរាចរណ៍​ក្រុងភ្នំពេញ​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​។ ចំណែក​សព​ត្រូវបាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់