adverise with khmeread 15182455 1184464408307099 1428533488 o

មើលស្ទីលថ្មី បន្លំយកម៉ូតូចាស់ប្តូរយកម៉ូតូថ្មី

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូ​លិ​សឃាត់ខ្លួន​ក្នុងករណី លួច​បន្លំ​យក​ម៉ូតូ​ស៊េរី​ចាស់​​ប្ដូរ​យក​ម៉ូតូ​ស៊េរី​ថ្មី​នៅ​ថ្ងៃទី​២១ ​វិច្ឆិកា​ ២០១៦ ​វេលា​ម៉ោង​៨​នៅ​ចំណុច​មុខរោ​ចក្រ រ៉ូ ស៊ី​ង ផ្លូវ​៩០៧ ​ក្រុមទី​១៦ ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ​ឬ​ស្សី​កែវ។​

    ប៉ូលិស​និយាយថា ដំបូង​កម្លាំង​ល្បាត​អធិការដ្ឋាន​ខណ្ឌ​ និង​កម្លាំង​ប៉ុស្តិ៍​ទួល​សង្កែ​បាន​ឃាត់ ជនសង្ស័យ ឈ្មោះ ហេង ស៊ី​ណាត ភេទ​ប្រុសអាយុ​៣០​ឆ្នាំ ខ្មែរ ទីលំនៅ​មុខរបរមិន​ពិតប្រាកដ​។ ម៉ូតូ​ជនសង្ស័យ​ម៉ាក​ហុងដា​C 100 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០០២ ពាក់​ស្លាក​លេខ ច​7531 ភព​1​។​

    ចំណែក​ជនរងគ្រោះ ឈ្មោះ អ៊ុំ សីហា​ក់ ភេទ​ប្រុស អាយុ២៤​ឆ្នាំ ខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវ​៩០៧​ ក្រុមទី​១៦ ភូមិ​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ មុខរបរ​កម្មករ​រោងចក្រ​។ ម៉ូ​តូ​ជនរងគ្រោះ​ម៉ាក​ហុងដា C125 ពណ៌ខ្មៅ ស៊េរី​ឆ្នាំ ២០១៦ ស្លាក់​លេខ ភ្នំពេញ 1FW-4841(​បានប្រគល់​ជូន​ជនរងគ្រោះ​វិញ​)​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មក​ផ្ញើ​ចំណុចកើតហេតុ​ខាងលើ ហើយ​ដើរចូលរោងចក្រ​កាត់ដេរ ហើយ​ជនសង្ស័យ ក៏​ជិះ​ម៉ូតូ​មក​ផ្ញើទុកជិត​ម៉ូតូ​ជនរងគ្រោះ​ហើយ​យក​សំបុត្រ​របស់ខ្លួន​មក កឹ​ប​លើ​ម៉ូតូ​ជនរងគ្រោះ រួចមក ប្រាប់​សន្តិសុខ ថា​បាត់​កូនសោ​ម៉ូតូ។​

    បន្ទាប់មក​ជនសង្ស័យ​បាន​ផ្ដាច់​ខ្សែ​កុងតាក់​ម៉ូតូ​ជនរងគ្រោះ ហើយ​ជនរងគ្រោះ​​ឃើញ​គេ​ផ្ដាច់​ខ្សែ​កុងតាក់​ម៉ូតូ​ខ្លួន​ក៏​ស្រែក​ឱ្យគេ​ជួយ​។ភ្លាមនោះ​សន្តិសុខ និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ឃាត់​ជនសង្ស័យ​យកមក​ប៉ុស្តិ៍​តែម្ដង​។​

    ក្នុងករណី​ខាងលើ​ប៉ូលិស​ខណ្ឌ​និង​កម្លាំង​ប៉ុស្តិ៍ បាន​កសាង​សំណុំ​រឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្តតាម​នីតិវិធីច្បាប់​៕​

adverise with khmeread

មតិយោបល់