adverise with khmeread Unnamed %282%29

មានទៅអន់អីកីឡាករខ្មែរ! សូ​ហ្វ​តិ​ន្នី​ស​ កម្ពុជា​ឈ្នះ​មេដាយ​ពី​ជើងឯក​អាស៊ី នៅ​ជប៉ុន​

    ជប៉ុន ៖ ក្រុម​អត្ត​ព​លិ​ក​កីឡា​សូ​ហ្វ​តិ​នី្ន​ស​កម្ពុជា​បាន​នាំ​មេដាយប្រាក់​ពី​ព្រឹត្តិការណ៍​កីឡា​សូ​ហ្វ​តិ​នី្ន​ស ជើងឯក​អាស៊ី លើក​ទី​៨ ឆ្នាំ​២០១៦ នៅ​ប្រទេស​ប្រទេស​ជប៉ុន ដោយបាន​វិលត្រឡប់​មកដល់​មាតុភូមិ​របស់ខ្លួន​វិញ​ហើយ កាលពី​ល្ងាចម្សិលមិញ​។​

    លោក ជា ប៊ុនហេង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​ដឹកនាំ​បានឱ្យដឹងថា វា​ជា​រឿង​ដ៏​លំបាក​មួយ ដែល​កម្ពុជា​ឈ្នះ​បាន​មេដាយប្រាក់​លើ​វិញ្ញាសា​ប្រកួត​ជា​ក្រុម​បុរស​នេះ ព្រោះ​ព្រឹត្តិការណ៍​នេះ​មាន​ប្រទេស​ចូលរួម​១៩ ហេតុនេះ​ការប្រកួត​មាន​ភាពស្វិតស្វាញ​ខ្លាំង​។​
    ក្រុម​កីឡាករ​កម្ពុ​ជារួម​មាន កាន់ សោ​ភ័​ណ្ឌ​,​អន សម្បត្តិ​, ឌឹ​ម សម្បត្តិ​, ជា សែន​វិសុទ្ធ​, យី ស​សារ​រិ​ទ្ធ និង ប៉ិល វណ្ណឌី បាន​ធ្លាក់​ចេញពី​ការប្រកួត​ដណ្តើមពាន​ធំ ដែលមាន​១៧​ប្រទេស​ចូលរួម​។ 

    ប៉ុន្តែ​ការប្រកួត​ដណ្តើមយក​ពាន​សមាគម ដែលមាន​៨​ប្រទេស​នោះ ក្រុម​កម្ពុជា​បានឈ្នះ​ក្រុម​ម៉ាឡេស៊ី និង​ក្រុម​ប៉ា​គី​ស្ថាន ក្នុង​វគ្គ​ជម្រុះ និង​បន្ត​ឈ្នះ​ក្រុម​កា​ហ្សា​ក់​ស្ថាន ២-០ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ តែ​បាន​ចាញ់​ក្រុម​ចិន ០​ទល់​២ ក្នុង​វគ្គ​ផ្តាច់ ព្រ័ត្រ ហើយ​បានឈ្នះ​ត្រឹម​បាន​មេដាយប្រាក់​។​

    ទោះយ៉ាងណា ការប្រកួត​វិញ្ញាសា​ឯកត្តជន (​បុរស​-​នារី​) វាយ​គូ (​បុរស​-​នារី​) និង​ប្រកួត​វាយ​គូ​ចម្រុះ (​នារី និង​បុរស ១ នាក់​) កម្ពុជា​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ទាំងអស់ ចំណែក​ក្រុម​នារី​វិញ កម្ពុជា​បាន​ឆ្លង​ផុត​វគ្គ ៣២ ក្រុម វគ្គ ១៦ ក្រុម ប៉ុន្តែ​បាន​ចាញ់​ក្នុង​វគ្គ ៨ ក្រុម​។​

    សូមបញ្ជាក់ថា ព្រឹត្តិការ​ជើង​ឯង​អាស៊ី នៅ​ជប៉ុន​នេះ កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក ១២​នាក់ នារី​៦​នាក់ គ្រូបង្វឹក​២​នាក់ និង​ប្រតិភូ​ដឹកនាំ​ម្នាក់​៕

adverise with khmeread

មតិយោបល់