adverise with khmeread Unnamed

អាជ្ញាកណ្តាល​កីឡាវាយកូនឃ្លីលើតុ​ជាង ​២០ ​រូប​ទទួលបាន​ការបណ្តុះ​បណ្តាល​ពី​គ្រូឧទ្ទេស​អន្តរជាតិ​

    ភ្នំពេញ ៖ វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​អាជ្ញាកណ្ដាល​ស្ត្រី និង​ការរៀបចំ​ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​បាន​បើក​ឲ្យ ដំណើរការ​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​មិញ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បើក ដោយ បង្រៀន​ដោយ​គ្រូ​ឧទ្ទេសនាម​មកពី​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​អន្តរជាតិ​។​

    វគ្គ​សិក្សា​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​២៥​រូប ក្នុងនេះ​មាន​២០​រូប​ជា​ស្ដ្រី និង​មាន​៥​រូប​ជា​បុរស ដែល គ្រោង​នឹង​បញ្ចប់​នា​ថ្ងៃទី​២៧ ​វិច្ឆិកា​។ ចំណែកឯ​គ្រូឧទ្ទេស​មកពី​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​អន្តរជាតិ​នោះ គឺ លោកស្រី Cindy Leung មកពី​ហុង កុង​។​

    លោក​ឧកញ៉ា រ័ត្ន សុខន ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​បាន​ចាត់ទុកថា​នេះ​ជាវ​គ្គ​សំខាន់ ដែល​នឹងធ្វើ​ឲ្យ​សិក្ខាកាម​នានា​អាច​យល់ដឹង​ពី​វិធី​រៀបចំ​ការប្រកួត និង​ជាការ​ត្រៀម​សម្រាប់​ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​។​

    គ្រូ​ឧទ្ទេសនាម​ប្រចាំ​វគ្គ លោកស្រី Cindy Leung មានប្រសាសន៍​ដែរ​ថា វគ្គ​នេះ​នឹង​បណ្ដុះបណ្ដាល​ស្ត្រី​ឲ្យ យល់ដឹង​ពី​របៀប​រៀបចំ​ចំការ​ប្រកួត ការត្រៀមខ្លួន​មុន​ការប្រកួត​មកដល់ និង អ្វីដែល​ត្រូវធ្វើ​ក្រោយពេល​ប្រកួតចប់​។ របៀប​ដោះស្រាយ​វិវាទ​ក្នុងពេល​ប្រកួត ការរៀបចំ​ឯកសណ្ឋាន​ប្រកួត និង ការសម្រេចចិត្ត​របស់​អាជ្ញា កណ្ដាល​ជាដើម​។​

    កញ្ញា តៃ លីដា តំណាង​ស្ត្រី និង​កីឡា​អម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានលើកឡើង​ដែរ​ថា វគ្គ​បណ្តុះបណ្តាល​នេះ​មាន​ស្ដ្រី​ចូលរួម​ច្រើន ដែល​អាច​បង្ហាញ​ឲ្យ​ឃើញថា​ស្ត្រី​ក្នុង​វិស័យ​កីឡា​របស់​ប្រទេស កំពុង​អភិវឌ្ឍ​មួយ​នេះ​កំពុង​តែមាន​សក្ដានុពល​ខ្លាំងក្លា​ផងដែរ​៕

adverise with khmeread

មតិយោបល់