adverise with khmeread Unnamed %281%29

ក្រុម Fox Zone FC គ្រង​ម្ចាស់​ជើងឯក​មណ្ឌល​បាត់ដំបង​ ព្រឹត្តិការណ៍ Sponsor Futsal Cup រដូវ​កាល ២០១៦

    ភ្នំពេញ ៖ ទីបំផុត​, ក្រុម Fox Zone FC បាន​គ្រង​ម្ចាស់​ដំណែង​ជើងឯក​មណ្ឌល​ទី​៤ ខេត្តបាត់ដំបង នៃ​ព្រឹត្តិការណ៍ កីឡាបាល់ទាត់​ក្នុង​សាល ពានរង្វាន់​ភេសជ្ជៈ Sponsor រដូវ​កាល ២០១៦ បន្ទាប់ពី​បាន​យកឈ្នះ​លើ​ក្រុម FC Crown នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​

    លោក សឹម សាន​ត្រាន អ្នកគ្រប់គ្រង​ការប្រកួត​ព្រឹត្តិការណ៍ Sponsor Cup នៃ​ក្រុមហ៊ុន​ហេ​រ៉ូ​ឃី​ង ដែល នាំចូល និង​ចែកចាយ​ភេសជ្ជៈ Sponsor បាន​ឲ្យ​ដឹងថា មណ្ឌល​បាត់ដំបង​មាន​ក្រុម​ចូលរួម​ចំនួន ៤៤​ក្រុម ដោយ ការប្រកួត​ដែលមាន​រយៈពេល​១៥​នាទី​២​ដង ហើយ​ក្រុម​ដែល​ចាញ់​គឺ​ត្រូវ​ធ្លាក់​ចេញ​តែម្តង​។​

    ចំណែកឯ​ក្រុម​ឈ្នះ ត្រូវ​ឡើង​ប្រកួត​បន្ត​ទាល់តែ​នៅសល់​២​ក្រុម​ចុងក្រោយ ហើយ​២​ក្រុម​ចុងក្រោយ​នេះ​នឹង​បាន​ឡើងមក​ប្រកួត​ជុំ ផ្ដាច់ព្រ័ត្រ នៅ​រាជធានី​ភ្នំពេញ​ជាមួយគ្នា​នឹង​៨​ក្រុម​ផ្សេងទៀត មកពី​៤​មណ្ឌល​។ ក្រុម​ដែល​ត្រូវ​ឡើងមក​ប្រកួត​វគ្គ ផ្ដាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ គឺ​ក្រុម Fox Zone FC ដែលជា​ក្រុម​ម្ចាស់​ដំណែង​ជើងឯក និង​ជើងឯក​រង គឺ​ក្រុម FC Crown​។ 

    ចំពោះ​ប្រាក់រង្វាន់​ប្រចាំ​មណ្ឌល គឺ​ទទួលបាន​ប្រាក់រង្វាន់​ចំនួន ២​លាន​រៀល និង​ជើងឯក​រង ១​លាន​៦​សែន​រៀល​។ នេះ​គឺជា​មណ្ឌល​ទី​៤​ហើយ​ដែល​បានបញ្ចប់​វគ្គ​ជម្រុះ​ចំពោះ​មណ្ឌល ប្រកបដោយ​ភាព ជោគជ័យ ដែល​៤​មណ្ឌល​នេះ ក្រុម​ខ្លាំងៗ​ចំនួន​៨ រួមមាន​៖ មណ្ឌល​ខេត្តកណ្ដាល ក្រុម Victory FC បាន​លេខ​១ និង​ក្រុម Danun Penh FC បាន​លេខ​២​។ មណ្ឌល​ភ្នំពេញ ក្រុម Ov Mal True Brands លេខ​១ និង ក្រុម Rolling FC លេខ ២ ហើយ​មណ្ឌល​ខេត្តសៀមរាប ក្រុម​សៀមរាប FC លេខ​១ និង ក្រុម Angkor FC Leggent លេខ ២ ខណៈ​មណ្ឌល​បាត់ដំបង គឺ​ក្រុម Fox Zone FC និង FC Crown​។​

    សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Sponsor Cup រដូវ​កាល ២០១៦​នេះ នៅសល់តែ​១​មណ្ឌល​ទៀត​ប៉ុណ្ណោះ គឺ​ខេត្ត​ព្រះសីហនុ ដែល​គ្រោង​នឹង​ប្រកួត​នា​ថ្ងៃទី​២៦-២៧​វិច្ឆិកា ចុង​សប្តាហ៍​នេះ​។ បន្ទាប់ពី​បញ្ចប់​ការប្រកួត​មណ្ឌល​ទាំង​៥​រួចរាល់​ហើយ ក្រុម​ខ្លាំងៗ​ចំនួន​១០​នឹងត្រូវ​ប្រជែង​ម្ចាស់​ជើងឯក នៅ​ជុំ​ផ្តាច់ព្រ័ត្រ នា​ថ្ងៃទី​១០ និង​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ទីលាន T-Soccer ទួលគោក រាជធានី​ភ្នំពេញ ដែលមាន​ប្រាក់រង្វាន់​ជ័យលាភី សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ ជើងឯក ៨​លាន​, ជើងឯក​រង ៦​លាន និង​ក្រុម​ចំណាត់ថ្នាក់​លេខ​បី ៤​លាន និង​៧​ក្រុម​ទៀត​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន ២​លាន​ស្មើៗ​គ្នា​ហើយ​ប្រាក់រង្វាន់​សរុប​មាន​ចំនួន​៥០​លាន​រៀល​៕

adverise with khmeread

មតិយោបល់