adverise with khmeread 3a85e47800000578 3950044 image a 1 1479481979355

ការសិក្សា​មួយ​និយាយថា អ្នកមាន​រស់​យូរ​ជាង​អ្នកក្រ ១០ ឆ្នាំ​

    ​ប្រជាជន​អាមេរិក​ដែល​ក្រីក្រ​នឹង​រស់នៅ​មួយ​ទសវត្សរ៍​ខ្លី​ជាង​អ្នកមាន​។ នេះ​បើ​យោងតាម​ការសិក្សា​មួយ​ព្រមាន​ដូច្នេះ​។​

​    ​អ្នកស្រាវជ្រាវ​ជាច្រើន​បាន​បង្កើត​ការសិក្សា​មួយ​ក្នុង​រដ្ឋ​ទាំង ៥០ របស់​អាមេរិក ពួកគេ​បាន​រកឃើញថា​គ្រួសារ​ជា​មធ្យម​នៅក្នុង​ភាពក្រីក្រ​បំផុត​នៃ​ការសិក្សា​ក្នុង​រដ្ឋ​ទាំងនេះ​នឹងមាន​ចំណូល​មធ្យម​លើស​បន្ទាត់​ក្រីក្រ​បន្តិច​ប៉ុណ្ណោះ​។​

​    ​បើទោះជា​យ៉ាងណា ពួកគេ​នឹងមាន​អាយុកាល​ខ្លី​ជាង​អ្នកមាន​ដល់​ទៅ ១០ ឆ្នាំ​។ យោងតាម​ការសិក្សា​ដោយ​សាកលវិទ្យាល័យ East Tennessee State University រកឃើញថា​ជីវិត​ដែល​រស់​បានយូរ​ជាងគេ​គឺ ស្ត្រី​កំពុង​រស់នៅ​ក្នុងប្រទេស​ដែលមាន​បំផុត ដោយ​ពួកគេ​អាច​រស់នៅ​ដល់ ៨៣ ឆ្នាំ​។​

​    ​ស្ត្រី​ដែល​រស់នៅ​ក្នុងប្រទេស​ក្រីក្រ​មាន​អាយុ​ជា​មធ្យម ខ្លី​ជាង​ស្ត្រី​ដែល​រស់នៅ​ប្រទេស​អ្នកមាន ៦ ឆ្នាំ​។​

​    ​សម្រាប់​បុរស​គឺ​វា​ផ្សេងគ្នា​។ បុរស​អ្នកមាន​ប្រាក់​ច្រើន​បំផុត​រស់នៅ​បាន ៧៩ ឆ្នាំ ហើយ​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​គឺ អ្នក​ទាំងនោះ​រស់នៅ​បាន​យូរ​ជាង​បុរស​អ្នកក្រីក្រ ៩ ឆ្នាំកន្លះ ដោយ​បុរស​ក្រីក្រ​រស់នៅ​បានត្រឹមតែ ៦៩ ឆ្នាំ​ប៉ុណ្ណោះ​។​

​    ​លទ្ធផល​នេះ​បានធ្វើឱ្យ​រំខាន​ចិត្ត​ដល់​មនុស្ស​ដែល​រស់ក្នុង​ប្រទេស​ក្រក្រី ដោយ​មិនអាច​ប្រកែក​បានឡើយ​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់