adverise with khmeread 1

​កំពុង​រៀបការ​ជាមួយ​កូនក្រមុំ​ដ៏​ស្រស់ស្អាត ស្រាប់តែ​ស្រី​កំណាន់ចិត្ត​ស្លៀកពាក់​កូនក្រមុំ​ចូលមក​រៀបការ​ដែរ​! ស្ថានភាព​ចុងក្រោយ​ពិតជា​អកុសល​ណាស់​សម្រាប់​កូនក្រមុំ​

​    ​វា​ជា​សុបិន​អាក្រក់​របស់​នារី​គ្រប់រូប​ដោយមាន​មនុស្ស​ផ្សេងទៀត​បង្ហាញខ្លួន​នៅ​ពិធីមង្គលការ​របស់ខ្លួន​ហើយ​ស្លៀកពាក់​ដូច​ខ្លួន​។​

​    ​ប៉ុន្តែ​ចុះ​ប្រសិនបើ​អ្នកជា​កូនក្រមុំ​ម្នាក់នេះ ហើយ​នរណាម្នាក់​បង្ហាញខ្លួន​នៅក្នុង​ឈុត​ដូច​អ្នក ហើយ​អ្នក​ស្រាប់តែ​ដឹងថា នារី​ម្នាក់​នោះ​ជា​ស្រី​កំណាន់​របស់​បុរស​ដែល​អ្នកនឹង​រៀបការ តើ​អ្នក​នឹងធ្វើ​ដូចម្តេច​?

​    ​ពិតណាស់​នេះ​គឺជា​អ្វីដែល​បាន​កើតឡើង​ចំពោះ​កូនក្រមុំ​ម្នាក់នេះ​ខណៈ​នាង​ត្រៀមខ្លួន​រៀបការ​។​

​    ​វីដេអូ​ខាងក្រោម​នេះ​បង្ហាញ​ពី​ស្រី​លួចលាក់​របស់​បុរស​ជា​កូនកំលោះ​ចូល​ឆាឆៅ​ពិធីមង្គលការ​ដោយ​គ្មាន​នរណា​អញ្ជើញ​ទាល់តែសោះ​។ ស្ត្រី​ចូលមក​ឆាឆៅ ដែល​ពាក់​ឈុត​ដូច​កូនក្រមុំ ត្រូវ​បានឃើញ​កាន់​ក្បាល​មេក្រូ​ហើយ​ប្រកូក​ប្រកាស​ពេញ​បន្ទប់​រៀបចំ​ពិធីមង្គលការ​។​

​    ​យោងតាម​របាយការណ៍​ក្នុង​តំបន់​បាន​បង្ហាញថា នាង​បាន​ប្រាប់​ភ្ញៀវ​ទាំងអស់​ថា កូនកំលោះ​គឺជា​ព្រាននារី​។​

​    ​ខណៈ​អ្នក​កំដរ​ប្រុស​ស្រី​ព្យាយាម​ទាញ​នាង​ចេញពី​វេទិកា នាង​បាន​បដិសេធ ហើយ​បន្ត​ស្រែក​ឆោឡោ​ទៅកាន់​មនុស្ស​គ្រប់គ្នា​។ ស្របពេល​នោះដែរ កូនកំលោះ និង​កូនក្រមុំ​បាន​ឈរ​ទាំង​ស្ងប់ស្ងាត់​ដោយ​មើល​ទិដ្ឋភាព​នេះ​ទាំង​ក្តុកក្តួល​ក្នុង​ចិត្ត​។​

​    ​ឧប្បត្តិ​ហេតុនេះ ដែល​តាម​ដឹងបាន​កើតឡើង​នៅ​ប្រទេស​ហ្គា​ណា បាន​នាំទៅដល់​ការប្រឈមមុខគ្នា​ដ៏​ធំ​សម្បើម​នៅក្រៅ​កន្លែង​រៀបការ​។​

​    ​គេ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ថា​តើ​កូនកំលោះ និង​កូនក្រមុំ​អាច​រៀបការ​ជាមួយគ្នា​ឬក៏​អត់​៕

 

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់