adverise with khmeread Brad pitt and marion cotillard

Brad Pitt កាន់​ដៃ​នាង Marion Cotillard ឡើង​ឆាក​ក្នុង​ពិធី​ដាក់​សម្ពោធ​ភាពយន្ត​ថ្មី ខណៈ​អតីត​ប្រពន្ធ​ខ្លួន​ក៏​ចូលរួម​ដែរ​

    ​កាលពី​យប់​ថ្ងៃ​ចន្ទ Brad Pitt បាន​បណ្ដើរ​នាង Marion Cotillard ដែល​កំពុងមាន​ផ្ទៃពោះ​នៅលើ​កម្រាលព្រំ​ក្រហម​សម្រាប់​ការ​បញ្ចាំងភាពយន្ត Allied ក្នុង​ទីក្រុង​ឡុង​ដ៍​។​

​    ​តារា​សម្ដែង​រូបនេះ ដែល​បាន​ចែកផ្លូវ​គ្នា​ជាមួយនឹង​តារា​សម្ដែង​នាង Angelina Jolie កាលពី​ខែកញ្ញា ឥឡូវ​បានបង្ហាញ​ខ្លួន​ជាមួយនឹង​ឈុត​អាវធំ​ពណ៌​ខ្មៅ​ជាមួយនឹង​កន្សែង​ពណ៌​ត្នោត​ខ្មៅ ខណៈដែល​គាត់​ឈរ​កៀក​គ្នា​ជាមួយនឹង​មិត្ត​រួម​អាជីព​របស់គាត់​។​

​    ​Brad និង Marison បាន​ដឹក​ដៃ​គ្នា​ធ្វើដំណើរ​ជុំវិញ​សកលលោក​ជាមួយនឹង​ភាពយន្ត​សង្គ្រាម ដោយបាន​បង្ហាញខ្លួន​នៅលើ​កម្រាលព្រំ​ក្រហម ខណៈដែល​ក្រុម​សម្ដែង​ដូចជា Robert Zemeckis, Lizzy Caplan, Steven Knight និង Graham King ក៏មាន​វត្ត​មាននៅ​អាគារ Odeon Leicester Square នោះ​ផងដែរ​។​

​    ​ខណៈដែល Pitt កំពុង​ចូល​រួមការ​បញ្ចាំង​រឿង​របស់គាត់ អតីត​ប្រពន្ធ​របស់គាត់ Jennifer Aniston ក៏​នៅ​ទីនោះ​ដែរ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់