adverise with khmeread 0000000

ត្រៀម​ភួយ​ទាំងអស់គ្នា​! អាកាសធាតុ​ត្រជាក់​ខ្លាំង​ធ្លាក់​មកដល់​វៀតណាម​ក្នុង​សប្តាហ៍​នេះហើយ​

    ​អាកាសធាតុ​ត្រជាក់​ត្រូវបាន​រំពឹងទុក​ថា នឹង​វាយប្រហារ​ប្រទេស​វៀតណាម​ភាគ​ខាងជើង​នៅ​ថ្ងៃស្អែក​ជាមួយ​សីតុណ្ហភាព​នៅ​តំបន់ភ្នំ​នឹង​ធ្លាក់​ចុះមក​ត្រឹម ១១ ទៅ ៨ អង្សា​។​

​    ​មជ្ឈមណ្ឌល​ជាតិ​ព្យាករណ៍​អាកាសធាតុ​បាន​និយាយថា អាកាសធាតុ​ត្រជាក់​នេះ​នឹង​នាំ​ភ្លៀងរលឹម​រយៈ​បី​ទៅ​បួន​ថ្ងៃ​ខាងមុខ​។ សីតុណ្ហភាព​នៅ​រដ្ឋធានី​ហាណូយ​នឹង​ធ្លា​ក់មក​ត្រឹម ១៧ ទៅ ១៥ អង្សា​។​

​    ​នាយកដ្ឋាន​ខាងលើ​និយាយថា អាកាសធាតុ​ត្រជាក់​នេះ​នឹង​ចូលមក​ជំនួស​អាកាសធាតុ​ក្តៅ​ហើយ​សើម​នៅ​តំបន់​ខាងជើង​។ អាកាសធាតុ​ចុះ​ទាប​នេះ​នឹង​កើតឡើង​នៅ​ភ្នំ Tam Dao ក្នុង​ខេត្ត Phu Tho ភ្នំ Sapa ក្នុង​ខេត្ត Lao Cai ភ្នំ Dong Van ក្នុង​ខេត្ត Ha Giang និង​ភ្នំ Mau Son ក្នុង​ខេត្ត Lang Son​។​

​    ​មុខ​ខ្យល់​ត្រជាក់​ក៏ត្រូវ​បាន​រំពឹងទុក​ថា​នឹង​បោកបក់​ទៅកាន់​តំបន់​នៅតាម​បណ្តោយ​ឆ្នេរ​កណ្តាល​ជាមួយ​សីតុណ្ហភាព​នឹង​ធ្លា​ក់មក​ត្រឹម ១៨ ទៅ ១៦ អង្សា​។ 

​    ​នៅ​ប៉េកាំង​កាលពី​ថ្ងៃ​អង្គារ​នេះ​ក៏បាន​ប្រកាស​ផ្អាក​ជើងហោះហើរ​ជាច្រើន​ដែរ ខណៈ​ចិន​ត្រៀមខ្លួន​ទទួលរង​អាកាសធាតុ​ត្រជាក់​ខ្លាំង​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ៣០ ឆ្នាំ​៕ 

ប្រភព៖វៀតណាម

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់