adverise with khmeread  92600442 hi036521122

Kanye West ត្រូវគេ​រំខាន​ពេក​ឥឡូវ​ចូល​មន្ទីរពេទ្យ​ហើយ​! ទម្រាំ​បាន​ដេក​ពេក រូបគេ​បាន​ច្រឡំ​តេ​ហៅ​ឡានទឹក​

    ​តារាចម្រៀង Rap អាមេរិក Kanye West ត្រូវបាន​បញ្ចូនទៅ​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់ បន្ទាប់ពី​មាន​អ្នក​តេ​ហៅ​ភ្នាក់ងារ​ជួយសង្គ្រោះ​។ នេះ​បើ​យោងតាម​វេ​ប​សាយ BBC ចេញផ្សាយ​ថ្ងៃទី ២២ វិច្ឆិកា​។​

​    ​អ្នកនាំពាក្យ​ប៉ូលិស​ម្នាក់​បាន​ប្រាប់​ទៅ​កាសែត BBC ថា ពួកគេ​បានទទួល​ការហៅ​ចូល​ជួយសង្គ្រោះ​បន្ទាន់​មួយ កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ប៉ុន្ដែ​មិនបាន​បញ្ចេញ​ឈ្មោះ​តារាចម្រៀង​រូប​នោះទេ​។​

​    ​ប៉ុន្ដែ​ក្រោយមក​នាយកដ្ឋាន​ពន្លត់​អគ្គីភ័យ LA បាន​និយាយថា​បុរស​មិន​បញ្ចេញ​ឈ្មោះ​នោះ​ត្រូវបាន​យកទៅ​មន្ទីរពេទ្យ​បាត់​ហើយ​។​

​    ​យោងតាម​វេ​ប​សាយ NBC News មន្ត្រីប៉ូលិស​បានទទួល​ការហៅ​ចូល​ពី​ខាង​មន្ទីរពេទ្យ និង​រាយការណ៍​ថា Kanye West មិនមាន​បញ្ហា​ធំដុំ​ទេ ហើយ​និង​សុវត្ថិភាព​ធម្មតា​។​

​    ​យោងតាម TMZ ឱ្យដឹងថា Kanye West ត្រូវបាន​បញ្ចូនទៅ​មន្ទីរពេទ្យ​ដោយសារតែ​មានការ​តេ​រំខាន និង​មិនបាន​គេង​គ្រប់គ្រាន់​ធ្ងន់ធ្ងរ ត្រូវ​ការរក​ជំនួយ​ព្យាបាល​។​

​    ​យោងតាម​វេ​ប​សាយ Los Angeles Times រាយការណ៍​ថា West បាន​តេ​ទៅ​លេខ 911 ដែលជា​លេខ​ពន្លត់អគ្គីភ័យ​។​

​    ​ខណៈពេល​នេះ Kanye West មិនទាន់​អាច​បកស្រាយ​ពី​ឧបទ្ទវ​ហេតុនេះ​បាន​នៅឡើយ​ទេ ព្រោះ​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​៕
ប្រភព៖ BBC

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់