adverise with khmeread Turkey istanbul tourists islamic state isis bombs public transport train foreign office 594253

អាមេរិក​ព្រមាន​ថា​អាច​នឹងមាន​ការវាយប្រហា​រ​ភេរវកម្ម​នៅ​ទ្វីបអឺរ៉ុប​អំឡុង​បុណ្យ​ធំៗ ជាពិសេស​បុណ្យ​ណូអែល​

​    ​យោងតាម​កាសែត​អន​ឡាញ​របស់​សិង្ហ​បុរី Straitstimes ក្រសួងការបរទេស​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ចន្ទ​ទី​២១​វិច្ឆិកា​បានចេញ​ការព្រមាន​មួយ​ដល់​ពលរដ្ឋ​អាមេរិក​អំពី​ហានិភ័យ​កម្រិត​ខ្ពស់បំផុត​នៃ​ការវាយប្រហារ​របស់​ពួក​ភេរ​វករ​នៅ​ទូទាំង​តំបន់​អឺរ៉ុប ជាពិសេស​នៅ​រដូវ​បុណ្យជាតិ​ធំៗ ជាពិសេស​បុណ្យ​ណូអែល​តែម្តង​។ 

​    ​ក្រសួង​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​ពលរដ្ឋ​អាមេរិក​គួរ​មានការ​ប្រុងប្រយ័ត្ន​នៅ​ពិធី​បុណ្យជាតិ​នានា ព្រឹត្តិការណ៍​ផ្សេងៗ និង​តាម​ផ្សារណាត់​"​។ ក្រសួង​បាន​បន្ថែមថា មាន​ព័ត៌មាន​គួរឱ្យ​ទុកចិត្ត​មួយ​លើកឡើងថា ពួក​អាយ​ស៊ី​ស ពួក​អាល់​កៃ​ដា និង​បុត្រ​សម្ព័ន្ធ​របស់​ពួកវា​បាន​បន្ត​ផែនការ​វាយប្រហារ​ក្នុង​ទ្វីបអឺរ៉ុប​។ 

​    ​ក្រសួង​បាន​កត់សម្គាល់ថា ពួក​ជ្រុលនិយម​បាន​វាយប្រហារ​នៅ​បែលហ្ស៊ិក បារាំង អាល្លឺម៉ង់ និង​តួ​ក​គី​ក្នុង​ឆ្នាំ​កន្លងទៅ និង​និយាយថា ខ្លួន​នៅតែ​បារម្ភ​អំពី​លទ្ធភាព​វាយប្រហារ​នៅ​ទូទាំង​អឺរ៉ុប​។ 

​    ​ក្រសួង​និយាយថា "​ពលរដ្ឋ​អាមេរិក​គួរ​មានការ​ប្រុងប្រយ័ត្ន នៅពេល​ចូលរួម​ព្រឹត្តិការណ៍​បុណ្យជាតិ​ធំៗ ទស្សនា​តំបន់​ទេសចរណ៍ ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ និង ចូល​ថ្វាយបង្គំ​នៅ​ទីសក្ការៈ​ដែល​សម្បូរ​មនុ​ស្ស ចូលទៅ​ភោជនីយដ្ឋាន និង​សណ្ឋាគារ ។​ល​។​"​។ 

​    ​ក្រសួង​និយាយទៀតថា ការប្រុងប្រយ័ត្ន​អំពី​ការធ្វើដំណើរ​ទៅ​អឺរ៉ុប​នឹង​អស់​សុពលភាព​ត្រឹម​ថ្ងៃទី ២០ កុម្ភៈ ២០១៧៕ 

ប្រភព៖ Straitstimes

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់