នាយកដ្ឋានឧតុនិយមថៃព្រមានប្រជាជននៅថៃប៉ែកខាងលើឱ្យត្រៀមខ្លួនសម្រាប់អាកាសធាតុប្រែប្រួល និងត្រជាក់ខ្លាំង ដោយធ្លាក់មកនៅត្រឹម ៤ ទៅ ៦ អង្សានៅភាគឦសាន។
ការរងសម្ពាធបរិយាកាសត្រជាក់ខ្លាំងពីចិនរំពឹងមកដល់ថៃភាគឦសាននៅថ្ងៃពុធនេះ ហើយអាកាសធាតុត្រជាក់នេះនឹងបន្តគ្របដណ្តប់ប៉ែកខាងជើង កណ្តាល និងខាងកើតប្រទេស។ នេះបើតាមនាយកដ្ឋានប្រកាសកាលពីថ្ងៃអង្គារ។
វាអាចនាំមកនូវភ្លៀងខ្លាំងនិងផ្គររន្ទះមកថៃភាគឦសាន កណ្តាល និងខាងកើត។ អាកាសធាតុត្រជាក់ខ្លាំងនឹងតាមមកពីក្រោយ ជាពិសេសភាគឦសាន កន្លែងដែលអាកាសធាតុនឹងធ្លាក់មកនៅត្រឹម ៦-៤ អង្សា៕
ប្រភព៖ថៃ
