adverise with khmeread 2pm1

K-pop និង​ចិន​ចង់​យ៉ាងម៉េច​នឹង​គ្នា​? ក្រុម 2PM លុបចោល​គម្រោង​ទៅ​ចិន​ក្រោយ​រឿងចម្រូងចម្រាស​របស់​ជូ ស៊ូ​យ៉ូ​

​    ​បញ្ហា​របស់​ផលិតកម្ម JYP Entertainment ទំនង​មិន​ចប់​ងាយៗ​ទេ​ខណៈ​ការសម្តែង​ដែល​បានគ្រោង​ទុក​របស់​ក្រុម 2PM ក្នុងប្រទេស​ចិន​ត្រូវ​លុបចោល​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ (១៦ មករា​)​។ 

​    ​យោងតាម​អ្នកតំណាង​ឧស្សាហកម្ម​ចម្រៀង​ចិន គម្រោង​របស់​ក្រុម 2PM ទៅ​ប្រទេស​ចិន​បាន​លុបចោល​យ៉ាង​ឆាប់រហ័ស​។ ធាតុពិត​នៃ​គម្រោង​ទៅ​ចិន​មិន​ត្រូវបាន​ទម្លាយ​ឱ្យដឹង​ទេ ប៉ុន្តែ​ការលុបចោល​ទំនង​ដោយសារតែ​រឿងចម្រូងចម្រាស​របស់​សមាជិក​សញ្ជាតិ​តៃវ៉ាន់​នៃ​ក្រុម TWICE នាង ជូ ស៊ូ​យ៉ូ (Chou Tzu-yu)​។  

​    ​អ្នកតំណាង​ផលិតកម្ម JYPE បាន​និយាយថា "​យើង​កំពុងតែ​ស្ថិតក្នុង​ដំណើរការ​បញ្ជាក់​អំពី​រឿងនេះ​នៅឡើយ​ទេ​"​។ 

​    ​ការលុបចោល​នេះ​បានកើត​ឡើង​យ៉ាង​ឆាប់រហ័ស​និង​ធ្វើឱ្យប៉ះពាល់​ដល់​ព្រឹត្តិការណ៍​ជាច្រើន​របស់​ផលិតកម្ម JYPE បន្ទាប់ពី​កើតរឿង​ចម្រូងចម្រាស​នេះ​មក​។ ក្រុម​ចម្រៀង​ស្រី TWICE បាន​ផ្អាក​រាល់​សកម្មភាព​ខ្លួន​នៅ​ប្រទេស​ចិន​, វីដេអូ​ទាក់ទង​នឹង​ក្រុម TWICE ត្រូវបាន​លុបចោល​ខ្ទេច​នៅលើ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​ចិន និង តារាចម្រៀង​នី​ក​ឃុន​របស់​ក្រុម 2PM ក៏បាន​លុប​ចោលការ​បង្ហាញមុខ​លក្ខណៈ​ផ្ទាល់ខ្លួន​នៅ​ចិន​ផងដែរ​។ 

​    ​រឿងចម្រូងចម្រាស​នេះ​កើតឡើង​កាលពី​ខែវិច្ឆិកា​នៅលើ​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​ប៉ុស្តិ៍ MBC មាន​ឈ្មោះថា “My Little Television” ពេល​នាង​ជូ ស៊ូ​យ៉ូ​លើក​ទង់​របស់​តៃវ៉ាន់​។ បន្ទាប់ពី​ឃើញបែបនេះ តារាចម្រៀង​តៃវ៉ាន់ នាង ហួង អាន (Huang An) បាន​ចូលទៅ​បណ្តា​សង្គម​លាប​ពណ៌​តារាចម្រៀង​វ័យក្មេង​នេះ​ថា​ជា​អ្នកគាំទ្រ​ឯករាជ្យ​តៃវ៉ាន់​។ ទីបំផុត រឿងចម្រូងចម្រាស​ក៏​ផ្ទុះឡើង ដោយ​ក្រុមអ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ចិន​បានចាប់ផ្តើម​ធ្វើ​ពិ​ហិ​ការមិន​ទទួល​នាង​ស៊ូ​យ៉ូ ក្រុម​ចម្រៀង TWICE និង​ផលិតកម្ម JYP ទាំងមូល​តែម្តង។

     ក្រោយហេតុការណ៍នេះនាងស៊ូយ៉ូក៏ចេញមកសុំទោសជាសាធារណៈក្នុងវីដេអូ YouTube ផងដែរ៕ 

  

adverise with khmeread
ប្រភព៖ soompi

មតិយោបល់