ពេលយប់ខែក្ដៅបង្កើតបញ្ហាជាច្រើន នៅពេលអ្នកកំពុងគេង។ មានវិធីសាស្ត្រដ៏ឆ្លាតវៃមួយនឹងធ្វើឱ្យអ្នកទាំងអស់គ្នាមានម៉ាស៊ីនត្រជាក់មួយនៅផ្ទះ។ យ៉ាងណាមិញ វាមិនជាថ្លៃអីនោះទេ ដោយគ្រាន់តែដាក់កន្សែងមួយនៅមាត់បង្អួចប៉ុណ្ណោះ។
ជាមួយនឹងល្បិចទាំង ៦ នេះ អ្នកនឹងគេងលក់ស្កប់ស្កល់ ហើយចំណេញប្រាក់មិនចាំបាច់ទិញម៉ាស៊ីនត្រជាក់ទៀត។
១. ដាក់ខ្នើយក្នុងទូទឹកកក
ស្ដាប់មើលទៅដូចចម្លែក ប៉ុន្ដែវាធ្វើឱ្យអ្នកត្រជាក់នឹងគេងលក់ស្រួល។
២. កន្សែងសើមមួយដាក់នៅមាត់បង្អួច
ដាក់កន្សែងសើមមួយនៅមាត់បង្អួច ដោយបង្ហើបបង្អួចបន្តិច នៅពេលដែលខ្យល់ធម្មជាតិបក់មកវានឹងធ្វើឱ្យអ្នកត្រជាក់អំឡុងពេលយប់ដ៏ក្ដៅស្អុះស្អាប់។
៣. ដាក់ទឹកកកនៅមុខខ្យល់ (ឧ. កង្ហារ)
ប្រសិនបើអ្នកចង់ឱ្យបន្ទប់ត្រជាក់មុនពេលចូលគេង អ្នកគ្រាន់តែដាក់ទឹកកកក្នុងចានមួយហើយបើកប្រព័ន្ធខ្យល់តិចមួយសន្ទុះ បន្ទប់នឹងត្រជាក់។
៤. ដករបស់ដែលធ្វើឱ្យឡើងកម្ដៅ
អ្នកគួរតែដកឧបករណ៍អេឡិចត្រូនិកទាំងអស់ចេញពីបន្ទប់គេង ជាពិសេសនៅពេលសាកថ្មវាមិនត្រឹមតែធ្វើឱ្យមានកម្ដៅនោះទេ វាបង្កជាវិទ្យុសកម្មដែលយើងមើលមិនឃើញទៀតផង។
៥. ត្រាំជើងជាមួយនឹងទឹកកក
វាមិនត្រឹមតែធ្វើជើងយើងត្រជាក់នោះទេ ព្រមទាំងជួយឱ្យយើងឆាប់គេងលក់ និងជំរុញប្រព័ន្ធភាពស៊ាំទៀតផង។
៦. ស្រោមជើងសើម
ស្រោមជើងសើម ជាពិសេសយប់មេឃក្ដៅនឹងធ្វើឱ្យអ្នកស្រស់ស្រាយ។ អ្នកគ្រាន់តែយកស្រោមជើងត្រាំក្នុងទូទឹកកក ពេលត្រជាក់ពាក់វាទៅអ្នកនឹងគេងលក់ស្រួលក្នុងបន្ទប់ក្ដៅ៕
