adverise with khmeread 1

កម្ម​ពៀរ​ទាន់ហន់​! វាយ​ប្រពន្ធ​មិន​ប្រណី​ដៃ អ្នកជិតខាង​ចូល​ឃាត់​ដេញ​វាយ​ថែម គេ​ព្រួត​គ្នា​ទាំង​ហ្វូង​ដេញ​វាយ​វិញ ដេក​ស្អាត​

    ​អំពើហិង្សា​ក្នុង​គ្រួសារ​ក្នុងប្រទេស​ចិន​គឺ​ឧស្សាហ៍​ជួបប្រទះ​ណាស់ ប៉ុន្តែ​កម្រ​មាន​អ្នក​ចូលទៅ​ឃាត់​ណាស់​។ ព្រោះ​អ្នក​ចូលទៅ​ឃាត់​គឺ​មានតែ​ក្លាយជា​ជនរងគ្រោះ​ថែម ដោយសារ​គូ​ជម្លោះ​ក្នុង​គ្រួសារ​ហក់​មក​វាយ​អ្នក​អន្តរាគមន៍​ឈឺ​សាច់​អត់​អំពើ​។ 

​    ​ប៉ុន្តែ​ក្នុងករណី​បុរស​នៅ​ចាង​ចូ​វប្រ​ទេស​ចិន​ម្នាក់នេះ​វិញ ពេល​គាត់​ខឹង​អ្នកជិតខាង​ចេះដឹង​រឿង​គាត់ ហើយ​គាត់​ចេញទៅ​រករឿង​អ្នក​ចូល​ឃាត់ ទីបំផុត​ត្រូវគេ​ព្រួត​វាយ​វិញ​ឡើង​ទក់​សាច់​។ 

​    ​មុនពេល​អ្នកជិតខាង​ហក់​ទាំង​ហ្វូង​ព្រួត​គ្នា​វាយ​បុរស​ជា​ប្តី​នេះ រូបគេ​បាន​វាយតប់​ប្រពន្ធ​មួយ​ឆ្អែត​រួចទៅហើយ​។ នេះ​ជា​មេរៀន​មួយ ចំពោះ​បុរស​ដែល​ប្រើ​អំពើហិង្សា​ទាំងឡាយ បើ​គេ​ឃាត់​ហើយ​ចង់វាយ​អ្នក​ឃាត់​ទៀត លទ្ធផល​គឺ​បែប​នេះឯង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់