0

មិន​នឹកស្មាន​! គ្រាន់តែ​អាហារ​ក៏​អាចជួយ​ឱ្យ​សក់​ក្រាស់ និង​ក្រចក​ក្រាស់​បានដែរ​

    ​សក់​ស្ដើង​និង​ក្រចក​ស្ដើង វា​ទាក់ទង​នឹង​បញ្ហា​របប​អាហារូបត្ថម្ភ​។ ពេលខ្លះ​អ្នក​ព្យាយាម​ប្រើប្រាស់​ផលិតផល​មួយចំនួន​ដើម្បី​ជួយ​ឱ្យ​សក់​ក្រាស់​និង​ជួយ​សក់​ដុះ​ច្រើន តែ​មិនបាន​ផល​នេះ​ក៏​មកពី​កត្តា​អាហារូបត្ថម្ភ​ដែរ​។​

​    ​ផលិតផល និង​វិធីសាស្ត្រ​ធម្មជាតិ​មួយចំនួន​អាចជួយ​បាន ប៉ុន្ដែ​មុននឹង​ឈានដល់​ប្រើប្រាស់​ត្រូវ​ប​ង្ក្រ​ប់​សារធាតុចិញ្ចឹម​ក្នុង​រាងកាយ​ដែល​ខ្វះ​ជាមុនសិន​។​

​    ​ភាគច្រើន​បញ្ហា​ដែល​បណ្ដាលឱ្យ​សក់​ស្ដើង​និង​ក្រចក​ស្ដើង មកពី​ខ្វះ​វីតាមីន និង​ជាតិ​រ៉ែ​មួយចំនួន​។ ដូច្នេះ​អាហារ​ទាំង ៨ មុខ​ខាងក្រោម​នេះ​គឺជា​ប្រភព​វីតាមីន​និង​សារធាតុចិញ្ចឹម​ដែល​អាចជួយ​ដល់​សក់​និង​ក្រចក​របស់​អ្នក​បាន​។​

​    ​១. គ្រាប់​អាល់​ម៉ុង​
​    ​២. អយ​ស្ទ័​រ​
​    ​៣. ស៊ុត​និង​ទឹកដោះគោ​
​    ​៤. ត្រី​សាល់​ម៉ុង​
​    ​៥. តែ​បៃតង​
​    ​៦. បន្លែ​ស្លឹក​ពណ៌​ខៀវ​
​    ​៧. គ្រាប់​ធុញ្ញ​ជាតិ​
​    ​៨. ផ្លែ​ប៊ឺ​រី​ខៀវ​៕

អ្នកនឹងចូលចិត្ត

មតិយោបល់