យើងទាំងអស់គ្នាមានទម្លាប់អាក្រក់ប្រចាំខ្លួន ហើយវាគ្មានអ្វីជាអាថ៍កំបាំងនោះទេ។ ប៉ុន្ដែយើងទាំងអស់គ្នាមិនបានដឹងថាទម្លាប់ទាំងនោះអាចបំផ្លាញសុខភាព និងទំហំចង្កេះរបស់យើងនោះឡើយ ហើយនេះជាមូលហេតុដែលអ្នកត្រូវចាប់ផ្ដើមលុបវាចោលពីឥឡូវនេះទៅ។
ទម្លាប់ទាំងនោះវានឹងធ្វើឱ្យអ្នកមានក្បាលពោះធំ និងឡើងទម្ងន់ ហើយទម្លាប់ទាំងនោះរួមមានដូចជា៖
១. បរិភោគលឿនពេក
បរិភោគលឿនពេក ធ្វើឱ្យយើងលេបខ្យល់ច្រើនទៅក្នុងប្រព័ន្ធរំលាយអាហារ ដែលបណ្ដាលឱ្យហើមពោះ។
២. ផឹកភេសជ្ជៈច្រើនពេក
ភេសជ្ជៈមានជាតិស្ករ និងជាតិអាល់កុលធ្វើឱ្យអ្នកហើមពោះ និងធាត់។
៣. បរិភោគអាហារច្នៃ
អាហារច្នៃមានជាតិស្យូដ្យូមខ្ពស់ ធ្វើឱ្យមានបញ្ហាដល់សុខភាពនិងធ្វើឱ្យធាត់។
៤. ការបរិភោគអាហារពេលល្ងាចរាងយប់ពេក
ពេលល្ងាចរាងយប់ពេក មិនល្អទេព្រោះវាជាពេលដែលក្រពះលែងធ្វើការដូច្នេះអាហារដែលបរិភោគទៅពិបាកនឹងរំលាយខ្លាំងណាស់ ជាហេតុផ្ទុកអាហារក្នុងពោះ និងបង្កឱ្យមានខ្លាញ់ក្បាលពោះ។
៥. អាឡែស៊ីជាមួយនឹងប្រភេទអាហារ
អាហារខ្លះ អ្នកមានអាឡែស៊ីជាមួយប៉ុន្ដែអ្នកមិនដឹងនិងប្រឹងទទួលទានទាំងមិនដឹងខ្លួន។ អាហារដូចជា ចាហួយ ឬ ទឹកដោះគោកូរស្ករស ប្រសិនបើអ្នកអាឡែស៊ីជាមួយវា អ្នកនឹងហើមពោះ។
បើមានអាឡែស៊ីដូច្នេះអ្នកគួរតែរកគ្រូពេទ្យពិគ្រោះអំពីបញ្ហានេះ៕
