adverise with khmeread Untitled 1

ប្រពន្ធ​ចិត្តល្អ​ហួស ផ្តល់ឱកាស​ឱ្យ​ស្វាមី​ចេញ​ក្រៅ​ជាមួយ​ស្ត្រី​ម្នាក់ទៀត​ដែល​ស្រឡាញ់​ប្តី​គាត់​ស្មើនឹង​ជីវិត​! ប៉ុន្តែ កុំ​ទាន់​អាល​ច្រឡំ​ថា​ស្ត្រី​នោះ​ជា​នរណា​!

    ​នៅ​ភូមិ​មួយ​មាន​បុរស​ម្នាក់​គឺជា​បុរស​ដែល​រីករាយ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​បំផុត​។ ថ្ងៃមួយ​ប្រពន្ធ​របស់គាត់​បាន​ហុច​សំបុត្រ​ចម្លែក​មួយ​ឱ្យ​គាត់​។ ក្នុង​ស​បុត្រ​សរសេរថា "​អូន​ស្រឡាញ់​បង ប៉ុន្ដែ​អូន​ដឹងថា​ស្ត្រី​ម្នាក់​ផ្សេងទៀត​ក៏​ស្រឡាញ់​បង​ដូចគ្នា​ដែរ ហើយ​ចង់​ចំណាយ​ពេលខ្លះ​ជាមួយនឹង​បង​"​។​

​    ​ស្ត្រី​ម្នាក់​ផ្សេងទៀត ដែល​ប្រពន្ធ​របស់គាត់​លើកឡើង​នោះ​គឺជា​ម្ដាយ​របស់គាត់​។ នៅ​យប់​មួយ បុរស​នោះបាន​តេ​ទៅ​អញ្ជើញ​ម្ដាយ​របស់គាត់​ពិសា​អាហារ​ពេល​ល្ងាច​មួយ និង​នាំ​គាត់​ទៅ​មើល​កុន​។ ម្ដាយ​គាត់​បាន​និយាយ​ឆ្លើយឆ្លង​ជាមួយនឹង​កូន​របស់គាត់​យ៉ាង​ដូច្នេះ​ថា "​តើ​អ្វីៗ​ល្អជា​ទេ​កូន តើ​កូន​សុខ​សប្បាយ​ទេ​?"​។​

​    ​កូន​ឆ្លើយ "​អ្វីៗ​ល្អប្រសើរ​ទេ​ម៉ាក់ ហើយ​ខ្ញុំ​ចង់​ចំណាយ​ពេលខ្លះ​ជាមួយនឹង​ម៉ាក់​តែ​ពីរ​នាក់​ប៉ុណ្ណោះ​"​។​

​    ​ម្ដាយ​រាង​ស្ងាត់​មួយសន្ទុះ ហើយ​និយាយថា "​ល្អ​ណាស់​កូន​!"​។​

​    ​នៅ​ថ្ងៃ​បន្ទាប់ ពេលធ្វើការ​រួច គាត់​បាន​ចេញទៅ​ទទួល​ម្ដាយ​របស់គាត់​។ ពេលទៅដល់​គាត់​នៅចាំ​មុខទ្វារ​ផ្ទះ​ជាស្រេច ហើយ​គាត់​បាន​តុបតែង​ខ្លួន និង​ស្លៀកពាក់​ឈុត​រៀបការ​ចុងក្រោយ​ដែល​គាត់​បាន​ពាក់​ក្នុង​គំរប់​ខួប​រៀបការ​របស់គាត់​។​

​    ​ពេលធ្វើ​ដំណើរ ម្ដាយ​គាត់​បាន​និយាយ​ទៅកាន់​បុរស​ជា​កូន​យ៉ាង​ដូច្នេះ​ថា "​ម៉ាក់​បាន​ប្រាប់​មិត្តភក្តិ​របស់​ម៉ា​ក់ថា ម៉ាក់​នឹង​ចេញ​ក្រៅ​ជាមួយនឹង​កូន​នៅថ្ងៃនេះ​"​។​

​    ​ក្រោយមក​អ្នក​ទាំងពីរ​បាន​ទៅ​ភោជនីយដ្ឋាន​ដ៏​ស្រស់ស្អាត​មួយ ខណៈដែល​ពួកគេ​កាន់​ដៃ​គ្នា​ចូលទៅក្នុង​ដូច​ប្ដី​ប្រពន្ធ​។ ខណៈដែល​បុរស​នោះ​កំពុង​មើល​ម៉ី​នុយ ស្នាមញញឹម​ក៏​លេចឡើង​នៅលើ​ថ្ពាល់​ម្ដាយ​របស់គាត់​។ ម្ដាយ​គាត់​និយាយថា "​ម៉ាក់​ធ្លាប់​មើល​ម៉ី​នុយ​បែបនេះ កាល​ឯង​នៅ​តូច​"​។​

​    ​មួយសន្ទុះ​ក្រោយពេល​បរិភោគ​អាហារ​រួច បុរស​នោះបាន​និយាយថា "​ម៉ាក់ ដល់ពេល​ចេញ​មើល​កុន​ហើយ តោះ​យើង​ចេញទៅ​"​។​

​    ​ដោយសារ​អ្នក​ទាំងពីរ​នៅ​ភោជនីយដ្ឋាន​យូរពេក​រោងកុន​បាន​បិទ បុរស​នោះ​ក៏បាន​ជូន​ម្ដាយ​គាត់​ទៅផ្ទះ​វិញ​។ ពេលទៅដល់​ផ្ទះ​ម្ដាយ​គាត់​និយាយថា "​ម៉ាក់​នឹង​ទៅ​មើល​កុន​ជាមួយនឹង​កូន​ម្ដងទៀត ប៉ុន្ដែ​ទៅ​មើល​បាន​លុះត្រាតែ កូន​ឱ្យ​ម៉ាក់​ជា​អ្នក​អញ្ជើញ​"​។ បុរស​នោះ​និយាយ​យល់ព្រម​។​

​    ​បុរស​នោះបាន​ត្រឡប់​ផ្ទះ​វិញ ហើយ​ប្រពន្ធ​របស់គាត់​បាន​សួរថា "​យ៉ាងណា​ហើយ​ការ​ណាត់ជួប​បង​សំឡាញ់​"​។​

​    ​ប្ដី​ឆ្លើយថា "​ល្អ​ណាស់​ប្រពន្ធ​សំឡាញ់ លើសពី​អ្វីដែល​បង​រំពឹងទុក​ទៅទៀត​"​។​

​    ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ស្រាប់តែ​បុរស​នោះ​ឮដំណឹង​ម្ដាយ​គាត់​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​។​

​    ​ក្រោយមក បុរស​ជា​កូន​បានទទួល​សំបុត្រ​មួយ​ដែល​ច្រក​វិក្កយបត្រ​ភោជនីយដ្ឋាន មកពី​កន្លែង​ដដែល ដែល​អ្នក​ទាំង​ពីរបាន​ទទួលទាន​អាហារ​។ 

​    ​ក្នុង​សំបុត្រ​នោះ​សរសេរថា "​ម៉ាក់​បាន​បង់ប្រាក់​មុន​ជាស្រេច​ហើយ​។ ម៉ាក់​មិន​ប្រាកដថា​ម៉ាក់​បាន​នៅ​ទីនោះ​ម្ដងទៀត​ទេ ដូច្នេះ​អ្វី​ទាំងនេះ​គឺ​សម្រាប់​កូន​និង​ប្រពន្ធ​របស់​កូន​។ កូន​នឹងមិន​ដឹងថា យប់នោះ​មានន័យ​យ៉ាងណា​សម្រាប់​ម៉ាក់​ទេ​។ ម៉ាក់​ស្រឡាញ់​កូន​"​។​

​    ​ពេលនោះ​បុរស​ម្នាក់​នោះ​ទើប​ដឹងថា សារៈសំខាន់​បំផុត​គឺ​ការនិយាយ​ពាក្យ​ថា​កូន​ស្រឡាញ់​ម៉ាក់​ឱ្យទាន់ពេល និង​ផ្ដល់​ក្ដី​ស្រ​លាញ់ទៅ​មនុស្ស​តែមួយគត់​ដែល​យើង​ស្រឡាញ់​ឱ្យទាន់ពេល​គាត់​នៅរស់ ដែល​គាត់​សម​នឹង​ទទួលបាន​។​

​    ​*** គ្មានអ្វី​សំខាន់​ក្នុង​ជីវិត​ជាជាង​គ្រួសារ​របស់​អ្នក​នោះឡើយ​។ មើលថែ​ពួកគាត់​ឱ្យ​ដូច​គាត់​មើលថែ​ពួកយើង​ឱ្យ​ហើយ មុនពេល​គាត់​លាចាក​លោក​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់