adverise with khmeread Untitled 1

មិន​នឹកស្មាន ព្យាបាល​ដំបៅ​ក្រពះ​ងាយស្រួល​ដល់​ថ្នាក់​នេះ​!

    ​ដំបៅ​ក្រពះ​ធ្វើឱ្យ​មនុស្ស​ឈឺ​ចុកចាប់​ក្នុង​ក្រពះ ស្រក​ទម្ងន់ លែង​ចង់​ទទួលទាន​អាហារ ក្អួត ឬ​រកកល់​ចង់​ក្អួត ហើមពោះ ភើ និង​ក្រហាយ​ទ្រូង​។ ប៉ុន្តែ​វិធី​ព្យាបាល​បែប​ធម្មជាតិ​គឺ​ងាយស្រួល​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។ 

​    ​អ្វីដែល​លោកអ្នក​ត្រូវការ​គឺ ប្រទាល​កន្ទុយក្រពើ​។ 

​    ​កាត់​ប្រទាល​កន្ទុយក្រពើ​យក​ផ្នែក​ខាងចុង ៣ ម្រាមដៃ រួច​ចៀរ​សំបក​ចេញ ហើយ​លៀង​ទឹក​ឱ្យ​ស្អាត​។ ពិ​សាវា​ពីរដង​ក្នុង​មួយថ្ងៃ គឺ​មុន​បាយ​ព្រឹក​ម្តង និង​មុន​បាយល្ងាច​ម្តង​។ ពិសា​ទាល់​តែមាន​អារម្មណ៍​ថា​ជាសះស្បើយ សឹម​ឈប់​ទទួលទៀន​។ 

​    ​* សម្គាល់​៖ ត្រូវ​ពិសា​ប្រទាល​កន្ទុយក្រពើ​ក្នុង​បរិមាណ ៣ ម្រាមដៃ ដែល​បាន​ណែនាំ ព្រោះ​ពិសា​ច្រើន​ក៏មាន​ផលប៉ះពាល់​ដែរ ដូចជា​រាគរូស​ជាដើម​។ 

​    ​បញ្ជាក់​៖ មុននឹង​ទទួលទាន​ប្រទាល​កន្ទុយក្រពើ គប្បី​គួរ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​សិន ចំពោះ​អ្នក​ដែលមាន​បញ្ហា​ថ្លើម បញ្ហា​អា​ឡែ​រ​ស៊ី​ស្បែក​...​និង​ជំងឺ​ប្រចាំកាយ​ដទៃទៀត​៕

adverise with khmeread
ប្រភព៖ healthylifeheadlines

អ្នកនឹងចូលចិត្ត

មតិយោបល់