adverise with khmeread Untitled 1

ក្មេងស្ទាវ​ប្រដាប់អាវុធ​ចេញពី​ក្លឹប​បាញ់​គ្នា​...​ផ្លាត​គ្រាប់​ត្រូវ​ស្ត្រី​ម្នាក់​របួសធ្ងន់​

    ភ្នំពេញ ៖ មាន​ករណី​ក្មេងស្ទាវ​ឈ្លោះ​គ្នា​បាញ់រះ ហើយ​គ្រា​ប់កាំ​ភ្លើង​បាន​ផ្លាត​ត្រូវ​ស្ត្រី​ម្នាក់​ស្នាក់នៅ​ក្បែរ​តូប​លក់​កាសែត​ម្នាក់​របួសធ្ងន់​រួចបញ្ចូនទៅ​មន្ទីរពេទ្យ​កាលម៉ែត​សង្គ្រោះ​។​

    អំពើ​បាញ់ប្រហារ​កណ្តាល​ក្រុង​នេះ​កើតឡើង​នៅ​ចំណុច​ផ្លូវ​លេខ​៥១​ កែង​ផ្លូវ​លេខ២៥៤ ជិត​ក្លឹប​កម្សាន្ត "កូ​ប្រា" ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​៦ ​ព្រឹក​ថ្ងៃទី​២៣ ​វិច្ឆិកា​ ឆ្នាំ​២០១៦​នេះ។​

    ប៉ូលិស​និយាយថា ជនរ​គ្រោះ​ឈ្មោះ រុំ ភឿន ភេទ​ស្រី អាយុ​៤៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង, ប្តី​ឈ្មោះ​ ជុំ អ៊ុត, កូនស្រី​ឈ្មោះ ជុំ ស្រីពេ​ជ អាយុ​៩​ឆ្នាំ។ ​ជនរងគ្រោះ​មុខរបរ​ដើរ​រើស​អេតចាយ ស្នាក់នៅ​តាមផ្លូវ ប៉ាស្ទ័រ​ម្តុំ​តូប​លក់​កាសែត​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យកាល់ម៉ែត​រួចហើយ​របួសធ្ងន់​តែ​មិនទាន់​ស្លាប់​ទេ​។​

    ក្នុងករណីនេះ​សមត្ថកិច្ច​ជំនាញ​កំពុង​ចុះ​ស្រាវជ្រាវ​ស្វែងរក​ជនដៃដល់​មក​ផ្តន្ទាទោស​តាមច្បាប់៕

កូនស្រីជនរងគ្រោះ

adverise with khmeread

មតិយោបល់