adverise with khmeread 1

​លោក​អូ​បា​ម៉ា​បំពាក់​មេដៃ​កសាង​ជាតិ​ជូន​ជន​ល្បី ២១ នាក់ ក្នុងនោះ​ក៏មាន​លោក Bill Gates ដែរ​

​    ​នៅក្នុង​សកម្មភាព​ចុងក្រោយ​ក្នុងនាម​ជា​ប្រធានាធិបតី​អស់​រយៈ​ប្រាំបី​ឆ្នាំ​មកនេះ លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​បានប្រគល់​មេដាយ​សេរីភាព​ទៅដល់​ជន​ល្បី​ចំនួន ២០ នាក់ ធ្វើជា​រង្វាន់​សម្រាប់​ការរួមចំណែក​របស់​ពួកគេ​ចំពោះ​សហរដ្ឋអាមេរិក​។​

​    ​មេដាយ​សេរីភាព​នេះ​គឺជា​មេដាយ​កិត្តិយស​ថ្នាក់ខ្ពស់​បំផុត​របស់​អា​មេ​រិ​ក​សម្រាប់​ជន​ស៊ីវិល និង​ជា​រង្វាន់​រួមចំណែក​ចំពោះ​សន្តិសុខ​និង​ផលប្រយោជន៍​ជាតិ ក៏ដូចជា​ការរួមចំណែក​ដល់​វប្បធម៌ និង​កិច្ច​ការសំខាន់ៗ​ជាច្រើន​ទៀត​។​

​    ​លោក​ប្រធានាធិបតី​អូ​បា​ម៉ា​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​មេដាយ​សេរីភាព​របស់​ប្រធានាធិបតី​នេះ​មិន​ត្រឹមតែ​ជា​មេដាយ​កិត្តិយស​ស៊ីវិល​ថ្នាក់ខ្ពស់​បំផុត​របស់​ប្រជាជាតិ​យើង​ទេ វា​ជាការ​រំលឹក​គុណ​ដល់​គំនិត ដែលថា​យើងទាំងអស់គ្នា មិន​ថា​មកពី​ប្រភព​ណា​ទេ គឺមាន​ឱកាស​ផ្លាស់ប្តូរ​ប្រទេស​នេះ​ដើម្បី​ភាពល្អប្រសើរ​"​។​

​    ​គាត់​បាន​បន្តថា "​ពី​អ្នកវិទ្យាសាស្ត្រ សប្បុរសជន និង​មន្ត្រី​សាធារណៈ រហូតដល់​សកម្មជន អត្ត​ព​លិ​ក និង​សិល្បករ​សិល្បការិនី បុគ្គលិក​ទាំង ២១ រូបនេះ​បាន​ជួយ​ជំរុញ​អាមេរិក​ទៅមុខ ដោយ​ជំរុញ​ទឹកចិត្ត​ជនជាតិ​អាមេរិក​រាប់លាន​នាក់​ជុំវិញ​ពិភពលោក​មកទល់ពេលនេះ​"​។​

​    ​* ខាងក្រោម​នេះ​គឺជា​បញ្ជី​អ្នកទទួល​មេដាយ​សេរីភាព​ទាំង​ទាំងអស់​៖
​    ​១. Kareem Abdul-Jabbar
​    ​២. Elouise Cobell 
​    ​៣. Ellen DeGeneres
​    ​៤. Robert De Niro
​    ​៥. Richard Garwin
​    ​៦. Bill Gates និង​លោកស្រី Melinda Gates
​    ​៧. Frank Gehry
​    ​៨. Margaret H Hamilton
​    ​៩. Tom Hanks
​    ​១០. Grace Hopper
​    ​១១. Michael Jordan
​    ​១២. Maya Lin
​    ​១៣. Lorne Michaels
​    ​១៤. Newt Minnow
​    ​១៥. Eduardo Padrón
​    ​១៦. Robert Redford
​    ​១៧. Diana Ross
​    ​១៨. Vin Scully
​    ​១៩. Bruce Springsteen
​    ​២០. Cicely Tyson

​    ​ក្នុងនោះ​រាប់បញ្ចូល​ទាំង​លោកស្រី Melinda Gates ផងដែរ ដូច្នេះ​សរុប​គឺ ២១ នាក់​៕

 

adverise with khmeread
ប្រភព៖ itv

មតិយោបល់