adverise with khmeread 4

ត្រសក់,ឪឡឹកជួយបំបាត់ស្រេកទឹកនិងបំបាត់អាការៈក្តៅក្នុង

     នេះជាប្រភេទអាហារដែលផ្តល់គុណសម្បត្តិក្នុងការបំបាត់ស្រេកទឹកនិងអាការៈក្តៅក្នុង។ក្រៅពីនេះថែមទាំងផ្តល់សារប្រយោជន៍ជាច្រើនយ៉ាងទៀតដល់អ្នកបរិភោគផង។

   ក្នុងផ្លែឈើទាំងនេះមានសារជាតិទឹកដល់ទៅ៨០-៩០ភាគរយ ដោយហេតុនេះពេលបរិភោគនឹងជួយឱ្យត្រជាក់ក បំបាត់ការស្រេកទឹក ជួយបំបាត់ក្តៅក្នុងដែលជួយឱ្យសុខភាពកាន់តែល្អប្រសើរ។

 

១-ត្រសក់ផ្អរ

   ជួយបណ្តេញស្លេស បំបាត់ការស្រេកទឹក និងកំចាត់កាកសំណល់ចេញពីរាងកាយ។ តាមការស្រាវជ្រាវគេបានរកឃើញថាត្រសក់ផ្អរមានធាតុរ៉ែសំខាន់ៗជាច្រើនដូចជាម៉ាញ៉េស្យូម ដែលជួយក្នុងការពង្រឹងនៃប្រព័ន្ធប្រសាទ សាច់ដុំនិងការរត់វិលវុលរបស់ឈាម។

  ក្រៅពីនេះនៅក្នុងត្រសក់ផ្អរនៅមានសារជាតិកាល់ស្យូម ហ្វូស្វ័រ ធាតុដែក វិតាមិនA វីតាមីនCនិងអាស៊ីតអាមីណូច្រើនប្រភេទដែលផ្តល់ផលប្រយោជន៍ចំពោះរាងកាយ។

២-ឪឡឹក

    សាច់ក្រហមរបស់ឪឡឹក ដែលមានសារជាតិឈ្មោះ”លៃខូភីន”នឹងជួយប្រឆាំងរ៉ាឌីកាល់សេរីដោយ ហេតុនេះទើបអាចជួយការពារមេរោគជួយប្រឆាំងមេរោគផ្សេងៗ រួមទាំងនៅមានសារជាតិបេតាឃែរ៉ូធីនខ្ពស់ ជួយប្រព័ន្ធការពារមេរោគ និងជួយប្រឆាំងការកើតរោគជំងឺ។ ក្រៅពីនេះវានៅជួយបញ្ចុះទឹកនោម និង ជំនួយស្បែកដែលស្ងួតឱ្យមានសំណើមឡើងវិញ។

៣-ត្រសក់ស្រូវ

  ត្រសក់ស្រូវសំបូរទៅដោយសារជាតិកាបូអ៊ីដ្រាត កាល់ស្យូម ហ្វូស្វ័រវិតាមិនAនិងវីតាមីនC។ សារជាតិទាំងនេះជួយក្នុងការបំបាត់អាការៈកម្តៅក្នុងខ្លួន ជួយបំបាត់ទល់លាមក និងកាត់បន្ថយគ្រុន។

៤-ឃែបតាលូប

  ផ្លែឈើផ្តល់ភាពផ្អែមត្រជាក់។ ផ្លែឃែបតាលូបមានសារជាតិកាល់ស្យូមខ្ពស់ ដែលជំនួយដល់ឆ្អឺងនិងធ្មេញ។ សាច់ឃែបតាលូបជួយបញ្ចុះទឹកនោម បញ្ចេញទឹកដោះ និងកាត់បន្ថយគ្រុន។ ក្រៅពីនេះសារជាតិស្ករនៅក្នុងឃែបតាលូបនៅជួយស្រោបសន្ទះក្រពះ កាត់បន្ថយអាការៈរលាកពោះវៀន និងក្រពះអាហារ។

៥ -មេឡន

  មានសារជាតិប្រឆាំងរ៉ាឌីកាល់សេរីបរិមាណខ្ពស់ សំបូរទៅដោយវិតាមិនAនិងវីតាមីនC បេតាឃែរ៉ូធីន កាល់ស្យូម ហ្វូស្វ័រ ធាតុដែក និងជាមួយគ្នានៅមានអង្គហ្សីមជួយកាត់បន្ថយភាពតានតឹងអារម្មណ៍ទៀតផង។

    អាហារទាំងនេះយើងអាចជ្រើសរើសបរិភោគបានទាំងស្រស់ឬកែច្នៃ ហើយតែងផ្តល់នូវប្រយោជន៍ដូចគ្នា៕

 

adverise with khmeread

មតិយោបល់