adverise with khmeread Untitled 1

រថយន្ត​ហាយ​ឡែ​ន​ឌ័​រ បើក​ឡើង​សួនច្បារ​ទ្រូងផ្លូវ​បុក​បង្គោល​ភ្លើង​បាក់​រៀប​ដល់​ដី រួច​បើក​គេចខ្លួនបាត់​

    ភ្នំពេញ ​៖ បង្គោល​ភ្លើង​១​ដើម និង​ដើម​ផ្កា​នៅលើ​សួន​ទ្រូងផ្លូវ​បាន​បាក់​ខ្ទេច​រាប​ដល់​ដី ដោយសារតែ​បុរស​ម្នាក់​ស្រវឹងស្រា​បាន​បើករថយន្ត​ហាយ​ឡែ​ន​ឌ័​រ​រេ​ចង្កូត​ទៅបុក​ពេញទំហឹង រួចហើយ​បាន​បើក​គេចខ្លួនបាត់​តែម្តង។​

    ហេតុការណ៍​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ ​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៣ ខែ​វិឆ្ឆិកា ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​6A ត្រង់ចំណុច​ខាងត្បូង​បន្ទាយ​ទាហានជើងទឹក ប្រហែល​២០០​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។​

    បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មាន​បុរស​ស្រវឹងស្រា​ម្នាក់ ដែលជា​អ្នក​បង្កហេតុ ហើយ​បាន​បើករថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ តែ​មិន​ចាំ​ស្លាក​លេខ បាន​បើក​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A​ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន​។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏​ស្រាប់តែ​រេ​ចង្កូត​ទៅបុក​ឡើង​សួន​ទ្រូងផ្លូវ បណ្ដាល​បាក់​ដើម​ផ្កា និង​បុក​បង្គោល​ភ្លើង​បាក់​មួយ​ដើម​រាប​ដល់​ដី។

    ក្រោយពី​បង្កហេតុ​រួច រថយន្ត​បង្ក​ខាងលើ​បាន​បន្ថែម​ល្បឿន​បើក​ទាំង​បញ្ច្រាស់ទិស​គេចខ្លួន​ទៅ​ទិស​ខាងជើង​បាត់​តែម្ដង​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ​។​

adverise with khmeread

មតិយោបល់