Borussia Dortmund និង Legia Warsaw បង្កើត​ប្រវត្តិសាស្ត្រ​ក្នុង Champions League ដោយ​ស៊ុត​ចូល​សរុប ១២ គ្រាប់​មិន​ធ្លាប់មាន​

    ​Borussia Dortmund និង Legia Warsaw បាន​បង្កើត​ប្រវត្តិសាស្ត្រ​ក្នុង​ដំណើរ​ប្រជែង​ពាន​កំពូល​ក្លឹប​អឺរ៉ុប Champions League កាលពី​យប់មិញ​នេះ ជាមួយនឹង​គ្រាប់​បាល់​សរុប​ចំនួន ១២​គ្រាប់​ដែល​ពួកគេ​បាន​វាយបក​គ្នា​ទៅវិញទៅមក​ដ៏​ច្រើនជាងគេ​បំផុត​ក្នុង​មួយ​ប្រកួត​។​

​    ​ក្រុម​របស់លោក Thomas Tuchel បាន​ផ្តួល​ក្រុម​ភ្ញៀវ​មកពី​ប្រទេស​ប៉ូឡូញ​របស់​ពួកគេ​ក្នុង​លទ្ធផល ៨-៤ ដែលជា​អនុស្សាវរីយ៍​ដែល​មិនអាច​បំភ្លេចបាន​មួយ​ក្នុង​ទឹកដី​អាល្លឺម៉ង់​។​

​    ​លទ្ធផល​នេះ​បាន​បំបែក​កំណត់ត្រា​ចាស់​ដែលមាន​គ្រាប់​បាល់​ចំនួន ១១​គ្រាប់ ពេលដែល Monaco បាន​ផ្តួល Deportivo La Coruna ក្នុង​លទ្ធផល ៨-៣ កាលពី​ឆ្នាំ ២០០៣​។​

​    ​ខាងក្រោម​នេះ​ជា​លទ្ធផល​បញ្ចប់​ការប្រកួត Champions League ដទៃទៀត​កាលពី​យប់មិញ​នេះ​!៕

 92615125 bf31e565 bfed 4037 a10c b01bf5520bff adverise with khmeread

មតិយោបល់