adverise with khmeread Screen shot 2016 11 22 at 4.04.45 pm

Ronaldo ទាក់ទង​នាង Georgina Rodriguez ដោយ​បន្លំ​ខ្លួន​កុំ​ឱ្យគេ​ដឹង ប៉ុន្តែ​មិនអាច​បន្លំ​ភ្នែក​អ្នកប្រមាញ់​រូបថត​បានឡើយ​

    ​ទស្សនា​វ​ដ្តី Chi របស់​អ៊ីតាលី បាន​បញ្ចេញ​រូបភាព​ផ្តាច់មុខ​ថ្មី​របស់ Cristiano Ronaldo ត្រឡប់​ទៅរក​ទំនាក់ទំនង​ស្នេហា​ថ្មី​។​

​    ​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Real Madrid រូបនេះ បាន​ចែកផ្លូវ​ជាមួយនឹង​អតីត​បវរកញ្ញា​អេ​ស្ប៉ា​ញ Desire Cordero ហើយ​មើលទៅ​គាត់​បាន​កាត់ចិត្ត​ពី​នាង​បាន​ស្រេចបាច់​ទៅហើយ​។​

​    ​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ ត្រូវបាន​គេ​ប្រទះឃើញ​ស្ថិតនៅ​ក្នុងការ​ណាត់ជួប​មួយ​ជាមួយនឹង នាង Georgina Rodriguez ដែល​បច្ចុប្បន្ន​នាង​រស់នៅក្នុង​រដ្ឋធានី​ម៉ា​ឌ្រី​ដ​។​

​    ​Ronaldo ជាក់ស្តែង​បាន​ព្យាយាម​ចៀសវាង​ពី​ការចាប់អារម្មណ៍​របស់​មហាជន ខណៈដែល​គាត់​បាន​ប៉ុនប៉ង​គេចខ្លួន​ពី​ហ្វូង​អ្នកប្រមាញ់​រូបថត​ជាមួយនឹង​ការបន្លំ​ខ្លួន​។​

​    ​Cristiano បាន​ពាក់​មួយ​កីឡា​បេ​ស្ប​ល និង​វ៉ែនតា​ក្នុងការ​ព្យាយាម​ដើម្បី​បង្វែងដាន​ចេញពី​កញ្ចក់​កាមេរ៉ា​។​

​    ​ប៉ុន្តែ Ronaldo មិនអាច​គេចផុត​ពី​អាជីព​ប្រមាញ់​រូបថត​របស់​អ្នកកាសែត​បានទេ​។​

​    ​យោងតាម​ទស្សនា​វ​ដ្តី Chi បានឱ្យដឹងថា Ronaldo បាន​រីករាយ​ទៅលើ​ការ​ណាត់ជួប​របស់ខ្លួន​ជាមួយ​នាង Georgina Rodriguez ស្ថិតនៅក្នុង​ដំណើរ​កម្សាន្ត​មួយ​ទៅកាន់​ទីក្រុង​ប៉ារីស​កាល​ពី​ពេល​ថ្មីៗ​នេះ​៕

adverise with khmeread

មតិយោបល់