adverise with khmeread Nintchdbpict000277217303

Jose Mourinho ប្រាប់ Wayne Rooney ឱ្យ​ដើរ​ចេញពី​ក្លឹប ប្រសិនបើ​ចង់​លេង​បាល់​ជម្រើស​ទី​១

    ​Jose Mourinho បាន​ប្រាប់​ទៅ Wayne Rooney ថា គាត់​ត្រូវការ​ផ្លាស់ចេញ ប្រសិនបើ​គាត់​ចង់​លេង​បាល់​ក្នុង​ឈុត​ដំបូង​ឱ្យបាន​ទៀត​ទាត់​។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United រូបនេះ បាន​ជូនដំណឹង​ទៅកាន់​ទីប្រឹក្សា​របស់ Rooney ថា គាត់​មិនអាច​ធានាបាន​នូវ​កន្លែង​សុវត្ថិភាព​សម្រាប់​ខ្សែប្រយុទ្ធ​រូបនេះ​បាន​ទៀតឡើយ​។​

​    ​ខណៈដែល​គាត់​មើលទៅ​ហាក់ដូចជា​មិន​សកម្ម​ក្នុង​ការលក់ Rooney ចេញពី​ក្លឹប Jose មិន​ចង់ទុក​ប្រធាន​ក្រុម​បច្ចុប្បន្ន​របស់​ក្លឹប​រូបនេះ​ស្ថិតក្នុង​ភាព​ខ្មៅ​ង​ងឹ​ង​អំពី​អនាគត​របស់គាត់​នោះឡើយ​។​

​    ​Rooney លែង​ជា​កីឡាករ​សំខាន់​សម្រាប់ Manchester United ទៀតហើយ ដូច្នេះ​មានតែ​ការចាកចេញ​ប៉ុណ្ណោះ​ទើប​ល្អ​សម្រាប់​អនាគត​របស់គាត់​។ 

​    ​គាត់​មិន​ត្រូវបាន​ដាក់ឱ្យ​ចាប់ផ្តើម​ការប្រកួត​សម្រាប់​ការប្រកួត​ក្នុង​លី​ក​ចំនួន​បួន​លើកចុងក្រោយ​មកនេះ​ឡើយ​។​

​    ​បញ្ហា​របួស​សាច់ដុំ នឹង​ផ្តល់​ជាហេតុ​ផល​មួយ ដែល​គាត់​មិនអាច​ស្ថិតនៅក្នុង​បញ្ជី​ក្រុម​សម្រាប់​ការប្រកួត​នៅឯ​ទឹកដី Stamford Bridge កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​។​

​    ​ប្រធាន​ក្រុម​ប្រចាំ​ក្លឹប Rooney បាន​ឈានចូល​ដល់​វ័យ ៣១​ឆ្នាំ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ជាមួយនឹង​អាជីព​បច្ចុប្បន្ន​របស់គាត់​គឺ​កំពុងស្ថិត​នៅក្នុង​ភាពស្រពិចស្រពិល​។​

​    ​ឥឡូវនេះ​អ្វីៗ​គឺ​ស្រេច​តែ​លើ Rooney ជា​អ្នកសម្រេច​ប៉ុណ្ណោះ​ថា​តើ​គួរ​ចាប់យក​ឱកាស​លេង​នៅ​លី​ក​អាមេរិក ឬ​លី​ក​ចិន​៕

adverise with khmeread

មតិយោបល់